អូស្ត្រាលីចែករំលែកវ៉ាក់សាំងបង្ការកូវីដ ១៩ សរុបចំនួន ៧,៨ លាន​ដូសជូន​វៀតណាម

(VOVWORLD) - អូស្ត្រាលីគឺជាមិត្តភក្តិ និងជាដៃគូរ ដ៏ជិតស្និទ្ធរបស់វៀតណាម ហើយភាគីទាំងពីរបានបន្តសាមគ្គីគ្នាក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។
អូស្ត្រាលីចែករំលែកវ៉ាក់សាំងបង្ការកូវីដ ១៩ សរុបចំនួន ៧,៨ លាន​ដូសជូន​វៀតណាម - ảnh 1វ៉ាក់សាំងបង្ការកូវីដ ១៩ របស់ក្រុមហ៊ុន Pfizer-BioNTech (រូបថត៖ VNA)

នាថ្ងៃទី ១៩ កុម្ភៈ អូស្ត្រាលីបានប្រគល់វ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ២,២ លានដូសបន្ថែមទៀតជូនវៀតណាម។ ដូច្នេះហើយ អូស្ត្រាលីបានចែករំលែកវ៉ាក់សាំងបង្ការកូវីដ ១៩ សុរបចំនួន ៧,៨ លានដូសជូនវៀតណាមតាមការសន្យារបស់ខ្លួន។

យោងតាមសេចក្ដីប្រកាសព័ត៌មាននាថ្ងៃទី ១៩ កុម្ភៈរបស់ស្ថានទូតអូស្ត្រាលីប្រចាំនៅវៀតណាម  ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោកស្រី Robyn Mudie បានអះអាងថា អូស្ត្រាលីគឺជាមិត្តភក្តិ និងជាដៃគូរ ដ៏ជិតស្និទ្ធរបស់វៀតណាម ហើយភាគីទាំងពីរបានបន្តសាមគ្គីគ្នាក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ ក្នុងពេលនោះ តំណាងអង្គការ UNICEF ប្រចាំនៅវៀតណាម លោកស្រី Rana Flowers បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានចែករំលែកវ៉ាក់សាំងដ៏ថ្លៃថ្លាជាមួយប្រជាជនវៀតណាម ព្រមទាំងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពចាក់វ៉ាក់សាំងប្រកដោយសុវត្ថិភាព និងប្រសិទ្ធភាពរបស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ