អូស្ត្រាលីជួយឧបត្ថម្ភអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈនៅវៀតណាម


អូស្ត្រាលីជួយឧបត្ថម្ភអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈនៅវៀតណាម - ảnh 1
អូស្ត្រាលីជួយឧបត្ថម្ភអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈនៅវៀតណាម (VOV)

        Vovworld-នាថ្ងៃទី២៩ឧសភានៅទីក្រុងហាណូយស្ថានទូតអូស្ត្រាលីប្រចាំ
​នៅ​វៀតណាមបានរៀបចំសិក្ខាសាលាតុមូលស្ដីពីការអភិវឌ្ឍន៍សមត្ថភាព​វិជ្ជាជីវៈ។
សិក្ខាសាលាដោយមានការចូលរួមរបស់គណៈប្រតិភូអ្នកជំនាញការមក​ពី​ក្រុម
ប្រឹក្សាវិជ្ជាជីវៈអូស្ត្រាលី។ នៅសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតអូស្ត្រាលី​ប្រចាំ​នៅវៀត
ណាមលោក Hugh Borrowman បានឲ្យដឹងថា ការអភិវឌ្ឍន៍ប្រភព​ធនធាន​មនុស្សជា
វិស័យសហប្រតិបត្តិការស្នូលរបស់អូស្ត្រាលីជាមួយវៀត​ណាម។​ ការជួយឧបត្ថម្ភនៃ
កម្មវិធីជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលអូស្ត្រាលីបាន​គូស​សម្គាល់ការផ្តេរប្តូរកិច្ច
សហប្រតិបត្តិការជាច្រើនជាងក្នុងវិស័យកំណែទម្រង់​សកម្មភាពបង្រៀនវិជ្ជាជីវៈ
ទន្ទឹមនឹងនោះកត់សម្គាល់នូវសារសំខាន់នៃសកម្ម​ភាពនេះចំពោះការអភិវឌ្ឍន៍របស់
វៀតណាម។ នៅសន្និសីទ បណ្ដាដំណាង​បាន​ពិភាគ្សាអំពីអាទិភាពការសាកល្បង
និងយុទ្ធសាស្ត្រដើម្បីទាក់ទាញអង្គភាព​អាជីវកម្មចូលរួមក្នុងសកម្មភាពកំណែទម្រង់
វិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅ​វៀតណាមនាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ