អូស្ត្រាលីនិងចិនចាប់ផ្តើមកិច្ចសន្ទនាការទូតជាយុទ្ធសាស្ត្រឡើងវិញ

(VOVWORLD) - សេចក្តីប្រកាសព័ត៌មានរួមរវាងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese និងរដ្ឋមន្ត្រីការបរទេស លោកស្រី Penny Wong ចេញនៅថ្ងៃទី ១៩ ខែធ្នូ បានឲ្យដឹងថា នៅថ្ងៃទី ២១ ខែធ្នូ កិច្ចសន្ទនាការទូត-យុទ្ធសាស្ត្រអូស្ត្រាលី-ចិនលើកទី ៦ នឹងប្រព្រឹត្តទៅនៅប្រទេសចិន។ 

អូស្ត្រាលីនិងចិនចាប់ផ្តើមកិច្ចសន្ទនាការទូតជាយុទ្ធសាស្ត្រឡើងវិញ - ảnh 1រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong (ឆ្វេង) ជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅខាងក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី G20 នៅប្រទេសឥណ្ឌូនេស៊ី ក្នុងខែកក្កដា ឆ្នាំ២០២២។ (ប្រថត៖ AFP)
កិច្ចសន្ទនាការទូត-យុទ្ធសាស្ត្ររវាងអូស្ត្រាលី និងចិននឹងបន្តឡើងវិញជាលើក ដំបូងក្នុងសប្តាហ៍នេះ ក្រោយពីបានផ្អាកអស់រយៈពេលបីឆ្នាំ។ នៅថ្ងៃទី ២០ ខែធ្នូ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong នឹងចេញដំណើរទៅប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំនេះ។
សេចក្តីប្រកាសព័ត៌មានរួមរវាងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese និងរដ្ឋមន្ត្រីការបរទេស លោកស្រី Penny Wong ចេញនៅថ្ងៃទី ១៩ ខែធ្នូ បានឲ្យដឹងថា នៅថ្ងៃទី ២១ ខែធ្នូ កិច្ចសន្ទនាការទូត-យុទ្ធសាស្ត្រអូស្ត្រាលី-ចិនលើកទី ៦ នឹងប្រព្រឹត្តទៅនៅប្រទេសចិន។ កិច្ចសន្ទនានេះក៏ជាឱកាសដើម្បីអបអរសាទរខួប លើកទី នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ។
នេះគឺជាកិច្ចសន្ទនាការទូតយុទ្ធសាស្ត្រលើកដំបូងរវាងអូស្ត្រាលី និងចិន ចាប់ តាំងពីឆ្នាំ ២០១៩  មក នៅពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរចាប់ផ្តើមអាក្រក់ទៅ។ ក្នុងអំឡុងពេលនៃការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ប្រទេសចិនក៏បានបញ្ឈប់រាល់ ការជួបប្រាស្រ័យកម្រិតខ្ពស់ជាមួយអូស្ត្រាលី រួមទាំងកិច្ចសន្ទនាការទូត-យុទ្ធសាស្ត្រ ផងដែរ។ ក្នុងបរិបទនេះ កិច្ចសន្ទនានាពេលខាងមុខនឹងជាកាយវិកាវិជ្ជមាន នៅពេល ដែលប្រទេសទាំងពីរចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អទំនាក់ទំនងទ្វេភាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ