អូស្ត្រាលីពង្រឹងការពន្លត់អគ្គីភ័យកំពុងភ្លើងឆាបឆេះព្រៃ

(VOVWORLD) - នាព្រឹកថ្ងៃទី ២ ខែកុម្ភៈ កងកម្លាំងពន្លត់អគ្គីភ័យរបស់ប្រទេសនេះ បានអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលនៃអគ្គិភ័យ និងការពារប្រជាជននៅតំបន់រងផលប៉ះពាល់ពីការភ្លើងឆាបឆេះព្រៃនេះ។
អូស្ត្រាលីពង្រឹងការពន្លត់អគ្គីភ័យកំពុងភ្លើងឆាបឆេះព្រៃ - ảnh 1 អូស្ត្រាលីពង្រឹងការពន្លត់អគ្គីភ័យក្នុងភ្លើងឆាបឆេះព្រៃ (រូបថត៖ AFP/TTXVN)

ឆ្លៀតឱកាសនៅពេលភ្លើងឆេះព្រៃខ្សោយចុះនៅជាយក្រុង Canberra ប្រទេសអូស្ត្រាលី នាព្រឹកថ្ងៃទី ២ ខែកុម្ភៈ កងកម្លាំងពន្លត់អគ្គីភ័យរបស់ប្រទេសនេះ បានអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលនៃអគ្គិភ័យ និងការពារប្រជាជននៅតំបន់រងផលប៉ះពាល់ពីភ្លើងឆាបឆេះព្រៃនេះ។

កងកម្លាំងពន្លត់អគ្គីភ័យបានធ្វើការពេញមួយយប់ ដើម្បីទប់ស្កាត់ភ្លើងឆាបឆេះហើយនាបច្ចុប្បន្នមនេះ ភ្លើងឆេះព្រៃនេះពុំស្ថិតក្នុងកំរិតប្រកាសអាសន្នទៀតឡើយ ដោយសារតែសីតុណ្ហភាពបានធ្លាក់ចុះនិងព្យាករណ៍ថានឹងមានភ្លៀងនាពេលខាងមុខផងដែរ។ មុននេះ នាថ្ងៃទី ៣១ ខែមករា រដ្ឋធានី Canberra បានប្រកាសអាសន្នជាលើកដំបូងក្នុងរយៈពេលជិត ២០ ឆ្នាំកន្លងមក ដោយសារអាកាសធាតុក្តៅខ្លាំង ហើយបានព្យាករណ៍ពីហានិភ័យនៃគ្រោះអគ្គិភ័យនៅតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ