អូស្ត្រាលីអនុម័តលើកិច្ចព្រមព្រៀងប៉ារីសស្ដីអំពីការប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ

អូស្ត្រាលីអនុម័តលើកិច្ចព្រមព្រៀងប៉ារីសស្ដីអំពីការប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ - ảnh 1
នាយករដ្ឋមន្រ្តីអូស្ត្រាលីលោកMalcolm Turnbull នៅសន្និសីទកាសែតនៅរដ្ឋធានី Canberra
(រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី១០ វិច្ចិកា នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក​Malcolm Turnbull
ប្រកាសថា រដ្ឋាភិបាលប្រទេសនេះបានអនុម័តលើកិច្ចព្រមព្រៀងប៉ារីសស្ដីអំពីការ
ប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ក្នុងកាលៈទេសៈដែលកើតមានឡើងការព្រួយ
បារម្ភថា រដ្ឋអំណាចអាមេរិករបស់ប្រធានាធិបតីថ្មីលោក Donald Trump នឹងចាកចេញ
ពីកិច្ចព្រមព្រៀងនេះ។ថ្លែងមតិទៅកាន់មជ្ឈដ្ឋានអ្នកយកព័ត៌មាននៅរដ្ឋធានី Canbera
 លោក Turnbull ឲ្យដឹងថា ការអនុម័តកិច្ចព្រមព្រៀងនេះគឺសំដៅ អះអាងនូវការ
សន្យាអំពីគោលដៅកាត់បន្ថយបរិមាណឧស្ម័នបណ្ដេញចេញរបស់អូស្ត្រាលី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ