អស្ថិរភាពកាន់តែកើនឡើងនៅអាហ្វហ្គានីស្ថានមុនការបោះឆ្នោតរដ្ឋសភា

(VOVWORLD) - នាថ្ងៃទី១៤ ខែតុលា មជ្ឈដ្ឋានមន្ត្រីអាហ្វហ្គានីស្ថាន បានឲ្យដឹងថា ក្រុមឧទ្ទាម Taliban បានសម្លាប់កងកម្លាំងសន្តិសុខយ៉ាងហោចណាស់ ២២ នាក់ នៅក្នុង ការវាយប្រហារដោយឡែកដែលសំដៅទៅលើមូលដ្ឋានគ្រប់គ្រង សន្តិសុខ។ 
អស្ថិរភាពកាន់តែកើនឡើងនៅអាហ្វហ្គានីស្ថានមុនការបោះឆ្នោតរដ្ឋសភា - ảnh 1ទាហានអាហ្វហ្គានីស្ថាន 

ការវាយប្រហារទាំងនេះបានធ្វើឡើង មុនការបោះឆ្នោតរដ្ឋសភា អាហ្វហ្គានីស្ថាន ដែលគ្រោងនឹងរៀបចំនាសប្តាហ៍ក្រោយ។

ក្រុមឧទ្ទាម Taliban បានអំពាវនាវឱ្យប្រជាជនអាហ្វហ្គានីស្ថានធ្វើពហិការមិនចូលរួមការបោះឆ្នោះសភាអាហ្វហ្គានីស្ថានដែលតាមផែនការនឹងរៀបចំនៅថ្ងៃទី ២០ ខែតុលាខាងមុខ ព្រមទាំងចោទប្រកាន់សហរដ្ឋអាមេរិកពីការប្រើប្រាស់ការ បោះឆ្នោតនេះដើម្បីធ្វើឱ្យស្របច្បាប់នូវការកាន់កាប់របស់អាមេរិកនៅអាហ្វហ្គានីស្ថានផងដែរ។ យោងតាមការព្យាករណ៍ថា ការបោះឆ្នោតនេះនឹងមានការចូលរួម របស់អ្នកបោះឆ្នោតប្រមាណ ៩ លាននាក់ ដែលជ្រើសតាំងសមាជិកសភាចំនួន ២៤៩ រូប សម្រាប់អាណត្តិ ៤ ឆ្នាំ ក៏ដូចជាការជ្រើសតាំងអាជ្ញាធរមូលដ្ឋាន គ្រប់ជាន់ ថ្នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ