អាស៊ាន កូរ៉េខាងត្បូងបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាចិត្តជំរុញទំនាក់ទំនងភាពជាដៃគូ

(VOVWORLD) - នៅឯកិច្ចប្រជុំនេះ ភាគីទាំងពីរបានរំលេចទំនាក់ទំនងសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងអាស៊ាន-កូរ៉េខាងត្បូង និងការជួយឧបត្ថម្ភរបស់កូរ៉េខាងត្បូងចំពោះអាស៊ាននិង ប្រទេសសមាជិកអាស៊ាននានាក្នុងការឆ្លើយតបនឹងជម្ងឺរាតត្បាតកូវីដ ១៩ ក្នុងនោះមាន ការផ្គត់ផ្គង់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រនិងការរួមវិភាគទានចូលមូលនិធិអាស៊ានសម្រាប់ឆ្លើយតបនឹងកូវីដ ១៩។

អាស៊ាន កូរ៉េខាងត្បូងបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាចិត្តជំរុញទំនាក់ទំនងភាពជាដៃគូ - ảnh 1ការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ (រូបថត៖ AFP/VNA)
កិច្ចប្រជុំលើកទី៨គណៈកម្មាធិការសហប្រតិបត្តិការរួម សមាគមន៍ប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) - កូរ៉េខាងត្បូង (JCC) ទើបបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពរបស់តំណាងអចិន្រ្តៃយ៍របស់ប្រ៊ុយណេប្រចាំអាស៊ានលោក Pengiran Hairani Tajuddin និងឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំអាស៊ានលោក Lim Sungnam។
នៅឯកិច្ចប្រជុំនេះ ភាគីទាំងពីរបានរំលេចទំនាក់ទំនងសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងអាស៊ាន-កូរ៉េខាងត្បូង និងការជួយឧបត្ថម្ភរបស់កូរ៉េខាងត្បូងចំពោះអាស៊ាននិង ប្រទេសសមាជិកអាស៊ាននានាក្នុងការឆ្លើយតបនឹងជម្ងឺរាតត្បាតកូវីដ ១៩ ក្នុងនោះមាន ការផ្គត់ផ្គង់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រនិងការរួមវិភាគទានចូលមូលនិធិអាស៊ានសម្រាប់ឆ្លើយតបនឹងកូវីដ ១៩។ អាស៊ានស្វាគមន៍គោលនយោបាយឆ្ពោះទៅខាងត្បូងថ្មីរបស់ កូរ៉េខាងត្បូងសំដៅជំរុញ ទំនាក់ទំនងអាស៊ាន-កូរ៉េខាងត្បូងឲ្យបានសមស្របនឹងសសរ ស្តម្ភទាំង៣នៃសហគមន៍អាស៊ាន។
ភាគីទាំងពីរបានឯកភាពលើការបង្កើនថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមានពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ចឌីជីថល ទេសចរណ៍ ការឆ្លើយតប នឹងគ្រោះមហន្តរាយធម្មជាតិ សុខាភិបាលសាធារណៈ ទីក្រុងឆ្លាតវៃ និងនវានុវត្តភាព ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ