អាស៊ាន និងជប៉ុនជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី

(VOVWORLD) - ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានក្យូដូ លោក Kao Kim Hourn បានបញ្ជាក់ថា៖ មានការពិភាក្សាជាច្រើន (អំពីផែនការតម្លើងទំនាក់ទំនង) ហើយប្រទេសជប៉ុនកំពុងទន្ទឹងរង់ចាំរឿងហេតុនេះ (ក្នុងសន្និសីទជាន់ខ្ពស់ពិសេស) នៅទីក្រុងតូក្យូនៅខែធ្នូ។
អាស៊ាន និងជប៉ុនជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី - ảnh 1អគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Kao Kim Hourn។ (រូបថត៖ អាស៊ាន)

អគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Kao Kim Hourn  កាលពីថ្ងៃទី ៦ មីនា បានឲ្យដឹងថា មេដឹកនាំអាស៊ាន និងជប៉ុន នឹងតម្លើងទំនាក់ទំនងទ្វេភាគី ទៅជា "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ" នៅក្នុងសន្និសីទជាន់ខ្ពស់ពិសេសនៅទីក្រុងតូក្យូ នៅខែធ្នូឆ្នាំនេះ ក្នុងឱកាសខួបលើកទី ៥០ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី (១៩៧៣-២០២៣)។  ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានក្យូដូ លោក Kao Kim Hourn បានបញ្ជាក់ថា៖ មានការពិភាក្សាជាច្រើន (អំពីផែនការតម្លើងទំនាក់ទំនង) ហើយជប៉ុនកំពុងទន្ទឹងរង់ចាំរឿងហេតុនេះ (ក្នុងសន្និសីទជាន់ខ្ពស់ពិសេស) នៅទីក្រុងតូក្យូនៅខែធ្នូ។

នាពេលថ្មីៗនេះ ជប៉ុនបានខិតខំប្រឹងប្រែងពង្រឹងទំនាក់ទំនងជាមួយអាស៊ាន។ លោក Kao Kim Hourn បានសង្កត់ធ្ងន់ថា ជាមួយនឹងការតម្លើងទំនាក់ទំនងនោះ អាស៊ានមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដូចជា ការច្នៃប្រឌិតបច្ចេកវិទ្យា ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការវប្បធម៌ជាមួយប្រទេសជប៉ុន។ លោកសង្ឃឹមថា ជប៉ុននឹងផ្តល់អាហារូបករណ៍បន្ថែមទៀតដល់ពលរដ្ឋអាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ