អាស៊ាន និងបណ្ដាដៃគូឯកភាពគ្នាជំរុញការចុះហត្ថលេខាលើ RCEP ក្នុងឆ្នាំ​២០២០ នៅវៀតណាម

(VOVWORLD) - ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ វៀតណាមបានរួមចំណែកយ៉ាងសកម្មទៅក្នុងការពិភាក្សាដើម្បីស្វែងរកដំណោះស្រាយលើគ្រប់វិស័យ សំដៅដោះស្រាយការជំពាក់ជំពិនរវាងភាគីទាក់ទិននានា។
អាស៊ាន និងបណ្ដាដៃគូឯកភាពគ្នាជំរុញការចុះហត្ថលេខាលើ RCEP ក្នុងឆ្នាំ​២០២០ នៅវៀតណាម - ảnh 1លោក Tran Tuan Anh រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

នៅក្នុងក្របខ័ណ្ឌននៃសកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធ ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែវិច្ឆិកា នៅខេត្ត Nonthaburi នៃប្រទេសថៃនោះ មេដឹកនាំអាស៊ាន និងបណ្ដាប្រទេសដៃគូ ព្រម ព្រៀងបញ្ចប់ការចរចាលើកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៃតំបន់ RCEP ។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ វៀតណាមបានរួមចំណែកយ៉ាងសកម្មទៅក្នុងការពិភាក្សាដើម្បីស្វែងរកដំណោះស្រាយលើគ្រប់វិស័យ សំដៅដោះស្រាយការជំពាក់ជំពិនរវាងភាគីទាក់ទិននានា ខណៈដែលនៅតែធានាផលប្រយោជន៍ជាតិ សំដៅបញ្ចប់ការចរចាយ៉ាងឆាប់ៗ ឆ្នោះទៅគោលដៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅវៀតណាមនាឆ្នាំ២០២០ ខាងមុខ។ លោក Tran Tuan Anh រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានឲ្យដឹងថា៖

“នេះពិតជាព័ត៌មានល្អនិងសប្បាយរីករាយ មិនត្រឹមតែសម្រាប់អាស៊ានប៉ុណ្ណោះទេ ថែមទាំងសម្រាប់ប្រទេសជាដៃគូចំនួន ៦ របស់អាស៊ាន ក៏ដូចជាបណ្ដាខឿនសេដ្ឋកិច្ចផ្សេងៗនៅលើពិភពលោកទៀតផង ព្រោះថានេះគឺជាលទ្ធផលជោគជ័យប្រកបដោយអត្ថន័យដ៏ធំធេង ដែលមានទ្រង់ទ្រាយថ្នាក់តំបន់សេដ្ឋកិច្ច ដែលទើបនឹងបានបង្កើតថ្មី ក៏ដូចជាដំណើរការចរចាដ៏ស្មុគស្មាញក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។ ប្រការនេះមានអត្ថន័យដ៏ធំធេងដល់រចនាសម្ព័ននៃពាណិជ្ជកម្មពិភពលោក ក្នុងបរិបទ ដែលពាណិជ្ជកម្មពិភពលោកជួបប្រទះការលំបាក ដោយសារការគាំពារនិយម ព្រមទាំងដាក់ចេញបញ្ហាធំៗស្ដីពីគ្រឹះស្ថាននៃប្រព័ន្ធ ពាណិជ្ជកម្មពហុភាគី។ ការបង្កើតរចនាសម្ព័ន្ធសេដ្ឋកិច្ចនិងពាណិជ្ជកម្មថ្មីនៅតំបន់សំខាន់ៗនៅលើពិភពលោកដែលបានចែងក្នុង RCEP នឹងបន្តពង្រឹង និងពង្រីកនិន្នាការសាកលភាវូបនីយកម្ម តាមទិស សេរីភាវូបនីយកម្មពាណិជ្ជកម្ម ក៏ដូចជានាំមកនូវផលប្រយោជន៍ដូចគ្នាសម្រាប់បណ្ដាប្រទេស ជាពិសេសគឺបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ