អាស៊ាន និងរុស្ស៊ីជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល

(VOVWORLD) -សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងក្រុមប្រឹក្សាធុរកិច្ចរុស្ស៊ី - អាស៊ានបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីបង្កើតមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។ 
អាស៊ាន និងរុស្ស៊ីជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងក្រុមប្រឹក្សាធុរកិច្ចរុស្ស៊ី (រូបថត៖ TTXVN)

នាយកប្រតិបត្តិរបស់ក្រុមប្រឹក្សាជំនួញរុស្ស៊ី - អាស៊ានលោក Daniyar Akkaziyev បានថ្លែងដូច្នេះ នៅខាងក្រៅកិច្ចប្រជុំគណៈកម្មាធិការថៃ - រុស្ស៊ីស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៧ ខែធ្នូ នៅប្រទេសថៃ។ លោក Akkaziyev បានសង្កត់ធ្ងន់លើអត្ថន័យនៃអនុស្សរណៈ យោគយល់គ្នាដែលបានចុះហត្ថលេខាដោយក្រុមប្រឹក្សាធុរកិច្ចអាស៊ាននិងក្រុមប្រឹក្សាពិគ្រោះយោបល់របស់អាស៊ាននៅសន្និសីទវិនិយោគនិងពាណិជ្ជកម្មអាស៊ាន ( នាថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកានៅសិង្ហបុរី)។ លោកបានបន្តឲ្យដឹងថាលទ្ធផលនៃជំនួបកន្លងទៅនៅសិង្ហបុរីគឺមានភាពល្អប្រសើរ ដោយអាស៊ាន និងគណៈកម្មការសេដ្ឋកិច្ចអាស៊ី អ៊ឺរ៉ុប បានចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ នេះគឺជាជំហានដំបូងក្នុងការបង្កើតកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងធុរជននៃភាគីទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ