អាស៊ាន ២០២០៖ កិច្ចប្រជុំលើកទី ១ នៃសសរទ្រូង សហគមន៌វប្បធម៌និងសង្គមវៀតណាមអាស៊ាន ២០២០

(VOVWORLD) -លោករដ្ឋមន្ត្រី Dao Ngoc Dung ប្រធានគណៈកម្មាធិការរៀបចំអាស៊ានឆ្នាំ ២០២០ នៃក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចបានសង្កត់ធ្ងន់ថាសង្គម - វប្បធម៌គឺជាគ្រឹះក្នុងការបង្កើតនូវការរួបរួមគ្នា ឆ្ពោះទៅរកគោលដៅដ៏សំខាន់បំផុត ពោលគឺប្រជាជនអាស៊ានទទួលបានផលប្រយោជន៍អ្វីខ្លះក្នុងឆ្នាំអាស៊ាន ២០២០ ។
អាស៊ាន ២០២០៖ កិច្ចប្រជុំលើកទី ១ នៃសសរទ្រូង  សហគមន៌វប្បធម៌និងសង្គមវៀតណាមអាស៊ាន ២០២០ - ảnh 1 កិច្ចប្រជុំលើកទី ១ នៃសសរទ្រូង  សហគមន៌វប្បធម៌និងសង្គមវៀតណាមអាស៊ាន ២០២០ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាព្រឹកថ្ងៃទី ៧ មករា ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាមបានបើកកិច្ចប្រជុំលើកដំបូងនៃសសរទ្រូងសហគមន៍វប្បធម៌សង្គម ដោយពិភាក្សាអំពីសកម្មភាពនៃឆ្នាំអាស៊ានវៀតណាម ២០២០ និងគំនិតផ្តួចផ្តើមរបស់សហគមន៌វប្បធម៌ - សង្គម។

លោករដ្ឋមន្ត្រី Dao Ngoc Dung ប្រធានគណៈកម្មាធិការរៀបចំអាស៊ានឆ្នាំ ២០២០ នៃក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចបានសង្កត់ធ្ងន់ថាសង្គម - វប្បធម៌គឺជាគ្រឹះក្នុងការបង្កើតនូវការរួបរួមគ្នា ឆ្ពោះទៅរកគោលដៅដ៏សំខាន់បំផុត ពោលគឺប្រជាជនអាស៊ានទទួលបានផលប្រយោជន៍អ្វីខ្លះក្នុងឆ្នាំអាស៊ាន ២០២០ ។ ទន្ទឹមនឹងនោះលើកកម្ពស់អត្តសញ្ញាណវប្បធម៌របស់បណ្តាប្រទេសអាស៊ាននិងបណ្តាប្រទេសអាស៊ានដែលចូលរួមឆ្នាំ ប្រធានអាស៊ានរបស់វៀតណាមដោយស្មារតីស្ម័គ្រចិត្តបំផុត។

សសរទ្រូង វប្បធម៌ សង្គមគ្រោងនឹងមានអាទិភាពចំនួន ៤ គឺ ការតភ្ជាប់ និងតភ្ជាប់តំបន់; បន្សាំនិងឆ្លៀតយកឱកាសដើម្បីបង្កើតសេចក្តីប្រកាសស្តីពីការអភិវឌ្ឍធនធានមនុស្សនៅក្នុងពិភពការងារដែលកំពុងផ្លាស់ប្តូរ ; លើកកម្ពស់ស្មារតីសហគមន៍និងអត្តសញ្ញាណអាស៊ាន; លើកកម្ពស់ភាពជាដៃគូដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព; បង្កើនសមត្ថភាពបន្សាំនិងប្រសិទ្ធភាពប្រតិបត្តិការរបស់អាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ