អាស៊ាន ២០២០៖ កូរ៉េខាងត្បូងជួយបណ្តាប្រទេសអាស៊ានលើកកម្ពស់សមត្ថភាពរកឃើញជំងឺ COVID-19 យ៉ាងឆាប់ៗ

(VOVWORLD) - នៅថ្ងៃទី ១៦ ខែមិថុនា បេសកកម្មអចិន្រ្តៃយ៍កូរ៉េខាងត្បូងប្រចាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយសហការជាមួយក្រុមគ្រប់គ្រងកម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាស៊ាន - កូរ៉េខាងត្បូង បានចាប់ផ្តើមគម្រោងកសាងសមត្ថភាពរបស់អាស៊ាន ក្នុងការរកឃើញជំងឺ COVID-19 យ៉ាងឆាប់ៗ។ 
អាស៊ាន ២០២០៖ កូរ៉េខាងត្បូងជួយបណ្តាប្រទេសអាស៊ានលើកកម្ពស់សមត្ថភាពរកឃើញជំងឺ COVID-19 យ៉ាងឆាប់ៗ - ảnh 1 កូរ៉េខាងត្បូងបានប្រគល់គម្រោងមានតម្លៃ ៥ លានដុល្លារដល់អាស៊ាន (រូបថតៈ លេខាធិការដ្ឋានអាស៊ាន)

នៅក្នុងពិធីនេះអគ្គលេខាធិការអា ស៊ានលោក Dato Lim Jock Hoi ជឿជាក់ថា គម្រោងនេះនឹងក្លាយជា “គំរូ” នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដើម្បីឆ្លើយតបនឹងជំងឺឆ្លងតាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាល និងមជ្ឈ មណ្ឌលគ្រប់គ្រងជំងឺ របស់អាស៊ាននិងកូរ៉េខាងត្បូង។

“ចាប់តាំងពី COVID-19 បានផ្ទុះឡើង កិច្ចសហប្រតិបត្តិការរឹងមាំត្រូវបានបង្ហាញនៅក្នុងបណ្តាប្រទេសអាស៊ាននិងជាមួយដៃគូខាងក្រៅ។ កិច្ចសហប្រតិបត្តិការអាស៊ាន - កូរ៉េខាងត្បូង ក្នុងការដោះស្រាយជំងឺ COVID0-19 ត្រូវបានរក្សានៅថ្នាក់ជាតិនិងថ្នាក់តំបន់ ក្នុងវិស័យសុខាភិ បាលនិងវិស័យផ្សេងទៀត។ ការផ្គត់ផ្គង់គ្រឿងបរិក្ខារពេទ្យ នឹងជួយពង្រឹងសមត្ថភាពបន្ថែមទៀត ក្នុងការធ្វើតេស្ត ធ្វើរោគវិនិច្ឆ័យនិងតាមដានការទាក់ទងគ្នា ក្នុងបណ្តាប្រទេសសមាជិកអាស៊ាន។ រាល់ការប្តេជ្ញាចិត្តរបស់មេដឹកនាំអាស៊ានចំពោះប្រទេសជាដៃគូទាំង ៣ ជាពិសេសប្រទេសកូរ៉េខាងត្បូងមិនត្រឹមតែអនុ វត្តក្នុងវិស័យនយោបាយប៉ុណ្ណោះទេ ថែមទាំងពង្រីកដល់សុខុមាលភាពសាធារណៈនៅក្នុងតំបន់ទៀតផង”។

ឯកអគ្គរដ្ឋទូត Tran Duc Binh ប្រធានបេសកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំអាស៊ានបានអះអាងថា ជំនួយរបស់កូរ៉េខាងត្បូងសម្រាប់បណ្តាប្រទេសសមាជិកអាស៊ានពិតជានឹងជួយការពារអាស៊ានឲ្យបានជៀសផុតពីការរីករាលដាលជំងឺក្នុងតំបន់។ឯកអគ្គ រដ្ឋទូត Tran Duc Binh ក៏បានបញ្ជាក់ផងដែរថា ក្នុងនាមជាប្រ ធានអាស៊ាននៅឆ្នាំ ២០២០ វៀតណាមនឹងខិតខំអនុវត្តកិច្ចព្រមព្រៀងរបស់មេដឹកនាំជាន់ខ្ពស់អាស៊ានបូក ៣ ដែលបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់សន្និសីទ។

សូមគូសបញ្ជាក់ថា ជាមួយនឹងថវិកា ៥ លានដុល្លារ គម្រោងជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន - កូរ៉េខាងត្បូងស្តីពីសុខាភិបាលនិងស្វែងរកវិស័យថ្មីៗនៃកិច្ចសហប្រតិបត្តិការក្នុងកំឡុងពេលមានវិបត្តិពិភពលោក។ តាមគម្រោង នៅចុងខែមិថុនាឬដើមខែកក្កដា អង្គការថែរក្សាសុខភាពអន្តរជាតិកូរ៉េខាងត្បូងនឹងប្រ គល់ឧបករណ៍ធ្វើតេស្ត និងឧបករណ៍ការពារ COVID-19  ទៅដល់ប្រទេសជាសមាជិកអាស៊ាន ក៏ដូចជាការបណ្តុះបណ្តាលការប្រើប្រាស់ឧបករណ៍ធ្វើតេស្តនៅហ្នឹងកន្លែងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ