អាស៊ាន ២០២០៖ ចិនអំពាវនាវដល់អាស៊ាន +៣ សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំងជំងឺរាតត្បាតនិងជំរុញសេដ្ឋកិច្ច

(VOVWORLD) - រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Zhong Shan បានអះអាងថា ចិនត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតជាមួយបណ្ដាប្រទេសក្នុងតំបន់ ហើយនឹងបន្តជួយឧបត្ថម្ភប្រទេសទាំងនេះ ក្នុងការបញ្ជាទិញឧបករណ៍វេជ្ជសាស្រ្តរបស់ចិន។
អាស៊ាន ២០២០៖ ចិនអំពាវនាវដល់អាស៊ាន +៣ សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំងជំងឺរាតត្បាតនិងជំរុញសេដ្ឋកិច្ច - ảnh 1 រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនលោក Zhong Shan (រូបថត៖ Reuters)

យោងតាមទីភ្នាក់សារព័ត៌មានស៊ីនហួបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Zhong Shan នាថ្ងៃទី ៤ ខែមិថុនា បានអំពាវនាវដល់សមា ជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងប្រទេសដៃគូចំនួន ៣ រួមមាន៖ ចិន កូរ៉េខាងត្បូង និងជប៉ុន។ (អាស៊ាន +៣) ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធ ប្រ ឆាំងជំងឺរាតត្បាត COVID-19 និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។

សំណើរនេះត្រូវបាននាំចេញក្នុងក្របខ័ណ្ឌនៃសិក្ខាសាលាតាមរយៈប្រព័ន្ធវីដេអូ រវាងរដ្ឋមន្ត្រីពាណិជ្ជកម្ម និងវិនិយោគនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន +៣ ស្ដីពីការត្រួតពិនិត្យជំងឺ ដែលដឹកនាំដោយវៀតណាមក្នុងនាមជាប្រធានប្ដូរវេនអាស៊ានឆ្នាំ ២០២០។

រដ្ឋមន្ត្រី លោក Zhong Shan បានអះអាងថា ចិនត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត ជាមួយបណ្ដាប្រទេសក្នុងតំបន់ ហើយនឹងបន្តជួយឧបត្ថម្ភប្រទេសទាំងនេះ ក្នុងការបញ្ជាទិញឧបករណ៍វេជ្ជសាស្រ្តរបស់ចិន។ លោកក៏បានអំពាវនាវដល់បណ្តាប្រទេសជាសមាជិកអាស៊ាន+៣ បង្កើនកិច្ចសហប្រតិបត្តិការវិនិយោគ ពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់ ដ៏ដូចជាឧស្សាហកម្មក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ