អាស៊ាន ២០២០៖ ជំរុញកិច្ចសហប្រតិបត្តិការអាស៊ានក្នុងការបង្ការ ទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19

(VOVWORLD) - នាថ្ងៃទី ១៤ ខែមេសា កិច្ចប្រជុំកំពូលពិសេសអាស៊ាននិងកិច្ចប្រជុំកំពូលពិសេសអាស៊ានបូក ៣ (រួមមានចិន ជប៉ុននិងកូរ៉េខាងត្បូង) ស្តីពីការទប់ទល់នឹងជំងឺរាតត្បាតនៃ COVID-19 បានប្រារព្ធធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Video Conference) ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ប្រធានអាស៊ាននិងជាប្រធានអាស៊ាន បូក ៣។ 
អាស៊ាន ២០២០៖ ជំរុញកិច្ចសហប្រតិបត្តិការអាស៊ានក្នុងការបង្ការ ទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ

នៅក្នុងកិច្ចប្រជុំនេះ មេដឹកនាំទាំងអស់បានធ្វើការពិភាក្សា ដើម្បីស្វែងរកនូវវិធានការណ៍ជាក់ស្តែងនិងគំនិតផ្តួចផ្តើមនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងការបង្ការ ទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ព្រមទាំងធានានូវការអភិវឌ្ឍប្រកបដោយភាពស្វាហាប់និងប្រកបដោយចីរភាពនៅក្នុងតំបន់ក្នុងរយៈពេលវែង។

នៅខាងក្រៅនៃកិច្ចប្រជុំទាំងពីរ អគ្គលេខាធិការអាស៊ាន លោក Dato Lim Jock Hoi បានចាត់ទុកថា ការរៀបចំកិច្ចប្រជុំនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការបង្រួបបង្រួមកម្លាំងពលំរបស់ភាគីពាក់ព័ន្ធ ក៏ដូចជាថ្នាក់ដឹកនាំអាស៊ាននិងបណ្តាប្រទេសជាដៃគូអាស៊ានបូក ៣ ក្នុងការជំរុញការឆ្លើយតបក្នុងតំបន់សំដៅទប់ទល់នឹងការរីករាលដាលនៃ COVID-19។ អគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសនិងតួនាទីយ៉ាងសកម្មរបស់ប្រទេសប្រធានអាស៊ានវៀតណាមក្នុងដំណើរការទប់ទល់នឹងការរីករាលដាលនៃ COVID-19 នាពេលកន្លងមក។

យោងតាមការវាយតម្លៃរបស់អ្នកជំនាញអូស្រ្តាលីថា បរិបទនៃការរាតត្បាតជំងឺCOVID-19 បានដាក់ចេញនូវបញ្ហាប្រឈមជាច្រើនសម្រាប់អាស៊ាន ប៉ុន្តែក៏ជាពេលវេលាសម្រាប់វៀតណាមដែលជាប្រធានអាស៊ាន ត្រូវបង្ហាញភាពជាអ្នកដឹកនាំនិងជំរុញការសម្របសម្រួល កិច្ចសហប្រតិបត្តិការ រវាងប្រទេសជាសមាជិកនិងជាមួយប្រទេសជាដៃគូ ដោយវត្ថុបំណងជួយតំបន់ ដោះស្រាយប្រកបដោយប្រសិទ្ធភាពជាមួយនឹង COVID-19។ បណ្ឌិត Malcolm Cook អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍ (ISEAS) មានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានមានប្រសាសន៍ថា៖ “ខ្ញុំគិតថា វៀតណាមមានគុណសម្បត្តិ ៣ យ៉ាង ក្នុងនាមជាប្រធានអាស៊ាន ក្នុងបរិបទនៃការរីករាលដាលរបស់ COVID-19។ ទីមួយគឺ រដ្ឋាភិបាលវៀត ណាម មានសមត្ថភាពគ្រប់គ្រាន់ដើម្បីធ្វើជាប្រធានអាស៊ាន ក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងជាមួយ COVID-19។ ទី ២ វៀតណាមធ្លាប់ជាប្រទេសក្រីក្រមួយនៅអាស៊ីអាគ្នេយ៍ ហេតុដូច្នេះ បណ្តាប្រទេសក្នុងតំបន់នេះអាចពិនិត្យមើលទៅលើវៀតណាមបច្ចុប្បន្ន។ ហើយជាចុងក្រោយ នៅពេលបច្ចុប្បន្ននេះ ខណៈពេលដែលវៀតណាមមិនត្រូវបានរងផលប៉ះពាល់ច្រើនដោយ COVID-19  បើប្រៀបធៀបទៅនឹងប្រទេសមួយចំនួននៅក្នុងតំបន់ មានន័យថា រដ្ឋាភិបាល វៀតណាមមានកាលានុវត្តន៍ជាច្រើនដើម្បីបំពេញល្អនូវតួនាទីនិងការទទួលខុសត្រូវរបស់ប្រធានអាស៊ានផងដែរ”។

ទន្ទឹមជាមួយគ្នានោះ ជប៉ុនដែលជាដៃគូសំខាន់របស់អាស៊ាន ក៏បានវាយតម្លៃខ្ពស់ចំពោះ វៀតណាមក្នុងនាមជាប្រធានអាស៊ាន។ លោក Asano Katsuhito អតីតអនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន បានមានវាយតម្លៃថា៖ ការធ្វើជាម្ចាស់ផ្ទះនូវកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូរបស់វៀតណាមលើកនេះ បានឆ្លុះបញ្ចាំងពីតួនាទីសំខាន់និងសមស្របបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19។ យ៉ាងណាមិញ វិធានការណ៍ដែលរដ្ឋាភិបាលវៀតណាមដោយនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជាប្រមុខ  ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ COVID-19 គឺជាគំរូសម្រាប់ប្រទេសដទៃ។

អនុរដ្ឋមន្ត្រីការបរទេសឡាវ លោក Thongphane Savanphet ក៏បានវាយតម្លៃខ្ពស់ ចំពោះតួនាទីជាប្រធានអាស៊ាន ក្នុងការដឹកនាំនិងជំរុញដំណើរការកសាងសហគមន៍អាស៊ានផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ