អាស៊ាន ២០២០៖ បង្កើតក្របខ័ណ្ឌនៃការស្តារឡើងវិញសម្រាប់អាស៊ាន

(VOVWORLD) - កិច្ចប្រជុំអន្តរស្ថាប័ន ដើម្បីបង្កើតក្របខ័ណ្ឌនៃការស្តារឡើងវិញសម្រាប់អាស៊ាន បានប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ១៤ ខែកក្កដា។ 
អាស៊ាន ២០២០៖ បង្កើតក្របខ័ណ្ឌនៃការស្តារឡើងវិញសម្រាប់អាស៊ាន - ảnh 1អនុរដ្ឋមន្រ្តី លោក Nguyen Quoc Dung ធ្វើជាប្រធានកិច្ចប្រជុំអន្តរក្រសួង

ធ្វើការពិភាក្សាក្នុងកិច្ចប្រជុំ មន្រ្តីនៃបណ្តាប្រទេសបានឯកភាពគ្នា ក្នុងការកសាងដំណើរការស្តារឡើងវិញសម្រាប់អាស៊ាន តាមរយៈដំណាក់កាលនីមួយៗ ដើម្បីឆ្ពោះទៅគោល ដៅរយៈពេលវែងនៃការបង្កើនភាព ធន់ លទ្ធភាពឆ្លើយតបនិងសមិត្ថភាពប្រកួតប្រជែងរបស់អាស៊ាន។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋ មន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធាន SOM អាស៊ាន - វៀតណាម បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងដ៏ល្អបំផុត ដើម្បីជួយប្រជាជនជំនះពុះពាររាល់ការលំបាក និងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺរាត ត្បាតកូវីដ១៩។ ជាពិសេស ប្រទេសនានាចាំបាច់ត្រូវសម្របសម្រួលគោលនយោបាយនិងវិធានការណ៍ដើម្បី ជួយឧបត្ថម្ភដល់កម្លាំងពលករ ដោយធានា ការងារធ្វើ ក្នុងនោះផ្តោតទៅលើការជួយឧបត្ថម្ភដល់ស្ត្រីនិងយុវជន។

ទាក់ទងនឹងដំណោះស្រាយជួយឧបត្ថម្ភសម្រាប់រដ្ឋាភិបាលនានា លោក Nguyen Quoc Dung បានស្នើឱ្យមានការរួមដៃគ្នា ដោយធានាវិធីសាស្រ្តអភិក្រមរបស់សហគមន៍និងអន្តររដ្ឋាភិបាលក្នុងការស្តារឡើងវិញ។ ជាពិសេស លើកកំពស់ការចែករំលែកបទពិសោធន៍និងការផ្លាស់ប្តូរព័ត៌មានស្តីពីការតំរង់ទិសស្តារឡើងវិញនិងរក្សាការគ្រប់គ្រងជំងឺរាតត្បាតផងដែរ។

សេចក្តីព្រាងក្របខ័ណ្ឌនៃការស្តារឡើងវិញអាស៊ាន នឹងត្រូវបានបំពេញបន្ថែមទៀតនាពេលខាងមុខ ហើយនឹងបានដាក់ជូនទៅថ្នាក់ដឹកនាំអាស៊ានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ (ដែលនឹងប្រព្រឹត្តទៅនាខែវិច្ឆិកាឆ្នាំ ២០២០)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ