អាស៊ាន +៣ លើកកម្ពស់សុខុមាលភាពនិងការអភិវឌ្ឍសង្គម

(VOVWORLD) - នាថ្ងៃទី ២២ ខែវិច្ឆិកានៅទីក្រុងវៀងចន្ទន៍ បានប្រព្រឹត្តទៅកិច្ចប្រជុំថ្នាក់រដ្ឋ    មន្ត្រីទទួលបន្ទុកវិស័យសុខុមាលភាពនិងអភិវឌ្ឍន៍អាស៊ានបូក ៣ (រួមមានប្រទេស ជប៉ុន កូរ៉េខាងត្បូង និងចិន) ក្រោមប្រធានបទ“ ពង្រឹងសន្តិសុខសង្គមសម្រាប់កុមារមានភាពអន់ខ្សោយ/ ងាយរងគ្រោះក្នុងអាស៊ាន»។
អាស៊ាន +៣ លើកកម្ពស់សុខុមាលភាពនិងការអភិវឌ្ឍសង្គម - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំអាស៊ាន +៣ ស្តីពីការលើកកម្ពស់សុខុមាលភាពនិងការអភិវឌ្ឍសង្គម

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានថ្នាក់ដឹកនាំក្រសួងទទួលបន្ទុកសុខុមាលភាពនិងអភិវឌ្ឍន៍នៃប្រទេសសមាជិកអាស៊ានទាំង ១០ និងប្រទេសជាដៃគូចំនួន ៣ ។ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចលោក Le Van Thanh។ នៅក្នុងកិច្ចប្រជុំនេះ តំណាងទាំងឡាយបានវាយតម្លៃចំពោះសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងជប៉ុន កូរ៉េខាងត្បូងនិងចិន ក្នុងវិស័យសុខុមាលភាពនិងការអភិវឌ្ឍសង្គម ព្រមទាំងពិភាក្សានិងផ្តល់អនុសាសន៍ល្អៗ ដើម្បីបង្កើនសន្តិសុខសង្គមរបស់កុមារដែលមានប្រៀបអន់ខ្សោយ/ងាយរងគ្រោះនៅក្នុងអាស៊ានផងដែរ។

 ទន្ទឹមនឹងនេះ អង្គប្រជុំបានលើកឡើងថាបណ្តាប្រទេសសមាជិកអាស៊ាននិងប្រទេសជាដៃគូចំនួន ៣ គឺជប៉ុន កូរ៉េខាងត្បូងនិងចិន បន្តជួយគាំទ្រនិង         បណ្តុះបណ្តាលធនធានមនុស្ស  ព្រមទាំងជួយឧបត្ថម្ភក្នុងកិច្ចការពារកុមារ ជនពិការ មនុស្សចាស់ជរា និងអ្នកដែលជួបការលំបាកតាមរយៈគម្រោងនានាក្នុងក្របខ័ណ្ឌអាស៊ាន ឬតាមទម្រង់ទ្វេភាគីសមស្របផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ