អាស៊ាន+ ៣ សង្ឃឹមថាសេដ្ឋកិច្ចអាចស្ដារយ៉ាងឆាប់ៗ​ឡើងវិញ​ដោយផ្អែកលើការចាក់​វ៉ាក់សាំង​​បង្ការកូវីដ ១៩

(VOVWORLD) - បណ្ដាខឿនសេដ្ឋកិច្ចអាស៊ី ដែលធ្លាប់រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតកូវីដ ១៩ គ្រោងនឹងត្រូវបានស្ដារឡើងវិញក្នុងឆ្នាំនេះ ដោយផ្អែកលើដំណើរការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ប៉ុន្តែតំបន់នេះនឹងប្រឈមហានិភ័យពីគម្លាត និងល្បឿនចាក់វ៉ាក់សាំងរវាងបណ្ដាប្រទេស និងការកើតមានវីរុស SARS-CoV-2 បម្លែងថ្មី។
អាស៊ាន+ ៣ សង្ឃឹមថាសេដ្ឋកិច្ចអាចស្ដារយ៉ាងឆាប់ៗ​ឡើងវិញ​ដោយផ្អែកលើការចាក់​វ៉ាក់សាំង​​បង្ការកូវីដ ១៩ - ảnh 1កម្មករធ្វើការនៅក្រុមហ៊ុននៅទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី (រូបថត៖ AFP / VNA)

យោងតាមសេចក្តីថ្លែងការណ៍រួម ដែលបាននាំចេញកាលពីថ្ងៃទី ៣ ខែឧសភា ក្រោយកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ របស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងដៃគូចំនួន ៣ គឺជប៉ុន កូរ៉េខាងត្បូង និងចិន (អាស៊ាន +៣) នោះ បណ្ដារដ្ឋមន្ត្រី និងទេសាភិបាលបានអំពាវនាវដល់បណ្ដាប្រទេសប្រុងប្រយ័ត្នចំពោះល្បឿនស្ដារសេដ្ឋកិច្ចមិនព្រមៗគ្នា ក្រោយពីផលប៉ះពាល់នៃវិបត្តិសុខាភិបាលសកល ព្រមទាំងប្តេជ្ញាប្រើប្រាស់ឧបករណ៍គោលនយោបាយដែលមានស្រាប់ ដើម្បីធានាការស្ដារឡើងវិញលើគ្រប់ជ្រុងជ្រោយប្រកបដោយចីរភាព ក៏ដូចជារក្សាស្ថិរភាពហិរញ្ញវត្ថុផងដែរ។ ដោយសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តអំពីប្រព័ន្ធពាណិជ្ជកម្មនិងវិនិយោគពហុភាគីបើកចំហនិងផ្អែកលើច្បាប់នោះ បណ្ដារដ្ឋមន្ត្រី និងទេសាភិបាលក៏បានអបអរសាទរចំពោះការដែលប្រទេសអាស៊ីចំនួន១៣ រួមជាមួយ អូស្ត្រាលី និងនូវែលសេឡង់បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នៅខែវិច្ឆិកាឆ្នាំ ២០២០ ខាងមុខផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ