អាស៊ាន+3 បង្កើនកិច្ចសហប្រតិបត្តិការកសិកម្មដំណាក់កាលឆ្នាំ ២០១៥-២០១៩

អាស៊ាន+3 បង្កើនកិច្ចសហប្រតិបត្តិការកសិកម្មដំណាក់កាលឆ្នាំ ២០១៥-២០១៩ - ảnh 1
អាស៊ាន+3 បង្កើនកិច្ចសហប្រតិបត្តិការកសិកម្មដំណាក់កាលឆ្នាំ ២០១៥-២០១៩ (Image: VNA)



(VOVworld) – នាថ្ងៃទី ២៥ កញ្ញា ប្រទេសជាសមាជិកសមាគមបណ្ដាប្រជាជាតិ អាស៊ី-អាគ្នេយ៍និងប្រទេសដៃគូចំនួន ៣ គឺ ចិន ជប៉ុន និងកូរ៉េខាងត្បូង (អាស៊ាន+៣) បានឯកភាពសហប្រតិបត្តិការក្នុងកម្មវិធីជួបប្រាស្រ័យនិងជំរុញកសិរុក្ខផលគ្រប់ប្រភេទ ក្នុងដំណាក់កាលឆ្នាំ ២០១៥-២០១៩។ តាមសេចក្តីប្រកាសសារព័ត៌មានរបស់សន្និសីទ រដ្ឋមន្ត្រីកសិកម្មនិងរុក្ខកម្មអាស៊ាន+៣ លើកទី ១៤ នៅទីក្រុងYangoon (មីយ៉ាន់ម៉ា) ប្រទេសនានាបានអះអាងជាថ្មីម្តងទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យស្បៀង
អាហារ កសិកម្ម រុក្ខកម្ម គឺជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយស្នូលឆ្ពោះទៅ គោលដៅកសាងសហគមន៍អាស៊ីបូព៌ារក្នុងរយៈពេលយូរអង្វែងមួយ ដោយមានតួនាទី សំខាន់របស់អាស៊ាននិងការជួយឧបត្ថម្ភរបស់ដៃគូអាស៊ីបូព៌ារចំនួន ៣។ ការខំប្រឹង ប្រែងនេះបានជួយឧបត្ថម្ភប្រទេសអាស៊ាននានាអនុវត្តដំណើរការកសាងសហគមន៍
អាស៊ាន ដំណាក់កាលឆ្នាំ ២០០៩-២០១៥ និងសហគមន៍អាស៊ាន-ទស្សនវិស័យ
ក្រោយឆ្នាំ ២០១៥។ រដ្ឋមន្ត្រីក្រសួងកសិកម្មគ្រប់រូបរបស់អាស៊ានក៏បានលើកទឹកចិត្ត ជប៉ុនបើកទូលាយការបង្កើតខ្សែសង្វាក់តំលៃម្ហូបអាហារ​នៅប្រទេសជាសមាជិក អាស៊ានមួយចំនួនតាមរយៈកិច្ចសហប្រតិបត្តិការសាធារណៈ-ឯកជននៅថ្នាក់តំបន់។

ធ្វើជាអាធិបតីសន្និសីទ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងធារាសាស្ត្រមីយ៉ាន់ម៉ា លោក U
Myint Hlaing បានសង្កត់ធ្ងន់ថា៖ អាស៊ាន+៣ ត្រូវឃ្លាំមើលយ៉ាងម៉ត់ចត់បណ្ដាសកម្ម ភាពបច្ចុប្បន្នក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រសហប្រតិបត្តិការអាស៊ាន+៣ ព្រមទាំង ដាស់ តឿនភាគីនានាសហការយ៉ាងជិតស្និតក្នុងការទប់ទល់នឹងការសាកល្បងដោយ គ្រោះធម្មជាតិនិងស្ថានភាពបំរ៉ែបំរួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ