អាស៊ានកំពុងអភិវឌ្ឍតាមទិសដៅត្រឹមត្រូវដើម្បីសម្រេចបានគោលដៅសហ ស្សវត្សរ៍

(VOVWORLD) - នាថ្ងៃទី ៦ ខែសីហា នៅប្រទេសឥណ្ឌូណេស៊ី មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីអាគ្នេយ៍ សហការជាមួយមូលនិធិ Friedrich Ebert Stiftung (FES) របស់អាឡឺម៉ង់និងក្រសួងអភិវឌ្ឍន៍ធនធានមនុស្ស និងវប្បធម៌ឥណ្ឌូនេស៊ី ដើម្បីរៀបចំឡើងកិច្ចពិភាក្សាជាសាធារណៈស្តីពីការគួបផ្សំគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ឆ្ពោះទៅចក្ខុវិស័យអាស៊ាន ២០២៥។
អាស៊ានកំពុងអភិវឌ្ឍតាមទិសដៅត្រឹមត្រូវដើម្បីសម្រេចបានគោលដៅសហ ស្សវត្សរ៍ - ảnh 1 ទិដ្ឋភាពនៃវេទិការនេះ (រូបថត៖ TTXVN)

វេទិកានេះត្រូវបានរៀបចំឡើងក្នុងឱកាសរំលឹកខួបលើកទី ៥២ នៃការបង្កើតអាស៊ាន ព្រមទាំងសំដៅផ្សព្វផ្សាយនូវវឌ្ឍនភាពថ្មីបំផុតដែលពាក់ព័ន្ធនឹងគោលនយោបាយរបស់បណ្តាប្រទេសជាសមាជិកអាស៊ានក្នុងការសំរេចបាននូវ គោលដៅ SDGs ក្នុងតំបន់ក៏ដូចជាក្នុងយុទ្ធសាស្ត្ររបស់ប្រទេសរៀងៗខ្លួនផងដែរ ។ ថ្លែងក្នុងពិធីនោះ នាយក FES ប្រចាំនៅប្រទេសឥណ្ឌូនេស៊ីលោក Sergio Grassi បានមានប្រសាសន៍ថាអាស៊ានកំពុងជ្រើសរើសតាមទិសដៅត្រឹមត្រូវ ដើម្បីសម្រេចបាន SDGs នៅឆ្នាំ ២០៣០។ អាស៊ានសម្រេចបានសមិទ្ធិផលដ៏    សំខាន់ក្នុងការអភិវឌ្ឍនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ ទោះបីយ៉ាងណាក៏ដោយបញ្ហាប្រឈមសំខាន់ៗនៅតែមាននៅឡើយ ដែលក្នុងនោះនៅតែមានវិសមភាពរវាងប្រទេសនានាឬក្នុងកិច្ចការផ្ទៃក្នុងរបស់បណ្តាប្រទេសសមាជិកអាស៊ាននៅតែកើនមានឡើងលើវិស័យផ្សេងៗគ្នាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ