អាស៊ានខំបឹងប្រែងរួមជាមួយ អ.ស.ប. ក្នុងការដោះស្រាយបណ្ដាការសាក ល្បងសន្តិសុខ

អាស៊ានខំបឹងប្រែងរួមជាមួយ អ.ស.ប. ក្នុងការដោះស្រាយបណ្ដាការសាក ល្បងសន្តិសុខ - ảnh 1
អាស៊ានខំបឹងប្រែងរួមជាមួយ អ.ស.ប. ក្នុងការដោះស្រាយបណ្ដាការសាក ល្បងសន្តិសុខ
 (Image: VNA)


(VOVworld) – អាស៊ានខំបឹងប្រែងរួមជាមួយ អ.ស.ប. ក្នុងការដោះស្រាយបណ្ដា
ការសាកល្បងសន្តិសុខ។ នេះគឺជាការអះអាងរបស់ឯកអគ្គរដ្ឋទូត លោកស្រី
 Nguyen Phuong Nga ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅ អ.ស.ប.
 ដែលត្រូវបាននាំចេញបទសន្ទរកថានៅសម័យពិភាគ្សា របស់ក្រុមប្រឹក្សាសន្តិសុខ
 អ.ស.ប. ស្តីអំពី “បណ្ដាអង្គការតំបន់និងការសាក​ល្បងចំពោះសន្តិសុខលើសកលលោកនាបច្ចុប្បន្ន” ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១៨ សីហា នៅទីក្រុង New York
អាមេរិក។ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga បានចាត់ទុកថា៖ បណ្ដាអង្គការក្នុង
តំបន់ដើរតួនាទីសំខាន់ក្នុងកាលៈទេសៈសហ គមន៍អន្តរជាតិកំពុងប្រឈមមុខ
នឹងការសាកល្បងជាច្រើនក្នុងការខំប្រឹងប្រែង រក្សាសន្តិភាពសន្តិសុខអន្តរជាតិ
ដោយសារបញ្ហាសន្តិសុខប្រពៃណីនិងក្រៅប្រពៃណីបន្តមានបំរ៉ែបំរួលដ៏ស្មុគ
ស្មាញ។ ក្នុងរយៈពេលកន្លងទៅ អាស៊ានបានរួមដៃ ខំប្រឹងប្រែងបង្កើនសន្តិភាព
ស្ថិរភាពក្នុងតំបន់រួមចំណែកសំខាន់ចូលក្នុងការបង្កើត សហគមន៍អាស៊ាននាឆ្នាំ
 ២០១៥។ អាស៊ានក៏បានកំពុងសហប្រតិបត្តិការយ៉ាង ជិតស្និតជាមួយដៃគូនា
នាសំដៅកសាងយន្តការទប់ទល់ជំលោះ ដោះស្រាយ ជំលោះក្នុងតំបន់ដោយ
សន្តិវិធី ក្នុងនោះមានក្រមប្រតិបត្តិសំរាប់ភាគីនានានៅ សមុទ្រខាងកើត (COC)
។ ក្រៅពីនោះ អាស៊ានជានិច្ចកាលគោរពការជំរុញ ទំនាក់ទំនងសហប្រតិបត្តិ
ការជាមួយ អ.ស.ប.  ក្នុងនោះ មានការបង្កើនការចូល រូមសកម្មភាពរក្សារ
សន្តិភាពរបស់ អ​.ស.ប។ លោកស្រី Nguyen Phuong Nga ក៏បានចែករំលែក
បទពិសោធន៍កសាងសហគមន៍អាស៊ាន ជាពិសេសគឺ “របៀប អាស៊ាន” ទៀង
ផង។ តាមនោះ ដើម្បីទប់ទល់នឹងការសាកល្បងថ្មីប្រកបដោយ ប្រសិទ្ធភាព
ថែមទៀត ភាគីនានាគប្បីយកចិត្តទុកដាក់ដល់ការកសាងការស្រុះ​ចិត្តគំនិត
 ផ្ទៀងស្តាប់ទស្សនៈរបស់ភាគីទាក់ទិននានា គោរពគោលការណ៍សារវន្ត នៃ
ច្បាប់អន្តរជាតិ ជាពិសេសគឺ៖ ការគោរពអធិបតេយ្យភាពនឹងបូរណភាពដែនដី
 ដោះស្រាយជំលោះដោយសន្តិវិធី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ