អាស៊ានខំប្រឹងប្រែងសម្រេចគោលដៅកសាងសហគមន៍នាឆ្នាំ ២០១៥


អាស៊ានខំប្រឹងប្រែងសម្រេចគោលដៅកសាងសហគមន៍នាឆ្នាំ ២០១៥ - ảnh 1
អាស៊ានខំប្រឹងប្រែងសម្រេចគោលដៅកសាងសហគមន៍នាឆ្នាំ ២០១៥ (Image: Vietnam+)

(VOVworld) – មុនពេលសន្និសទីជាន់ខ្ពស់អាស៊ានលើកទី ២៤ នឹងប្រព្រឹត្តទៅនៅ
មីយ៉ាន់ម៉ា ក្នុងថ្ងៃទី ១០ និងទី ១១ ឧសភា ឆ្លើយសម្ភាសជាមួយទីភ្នាក់ងារសារ
ព័ត៌មានអំពីបណ្ដាខ្លឹមសារស្នូលនៃសន្និសីទ ក៏ដូចជា អទិភាពរបស់វៀតណាម
ក្នុងសន្និសីទលើកនេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quanh Vinh
បានអះអាងថា៖ សន្និសីទនេះនឹងជាគ្រឹះស្ថានសំរាប់ការកំណត់សកម្មភាពរបស់
អាស៊ានក្នុងឆ្នាំ ២០១៤ និងការត្រៀមរៀបចំឲ្យការបង្កើតសហគមន៍អាស៊ាននាឆ្នាំ
២០១៥ ផងដែរ។ ផ្តោតទៅ លើការចូលរួមរបស់វៀតណាមក្នុងសន្និសីទលើកនេះ អនុរដ្ឋមន្ត្រីការបរទេស លោក Pham Quanh Vinh បានសង្កត់ធ្ងន់ថា៖

“គណៈប្រតិភូវៀតណាមដឹកនាំដោយនាយករដ្ឋមន្ត្រី Nguyen Tan Dung នឹងចូលរួម សន្និសីទលើកនេះនិងបណ្ដាសន្និសីទទាក់ទិន រួមចំណែកយ៉ាងសកម្មលើវិស័យ អទិភាពរបស់អាស៊ានតាមស្មរតីម្ចាស់ការសកម្មនិងមានការទទួលខុសត្រូវ។ តាម
នោះ យើងនឹងរួមចំណែកក្នុងការកសាងសហគមន៍អាស៊ាននាឆ្នាំ ២០១៥ កសាង
ទស្សនៈវិស័យដើម្បីអាស៊ានអាចអភិវឌ្ឍន៍ក្នុងរយៈពេលយូរអង្វែងនិងពង្រីកឡើង
សម្លេងរបស់ខ្លួនក្នុងបណ្ដាបញ្ហាសន្តិភាពសន្តិសុខនិងកិច្ចសហប្រតិបត្តិការ
អភិវឌ្ឍន៍តំបន់។”

អនុរដ្ឋមន្ត្រី លោក Pham Quanh Vinh ក៏បានអះអាងថា៖ បញ្ហាលើសមុទ្រខាងកើតគឺ ជាខ្លឹមសារស្នូលក្នុងសន្និសីទលើកនេះ ជាពិសេស ក្នុងកាលៈទេសៈ ចិនទើបនឹង មានទង្វើររំលោភលើអធិបតេយ្យភាពរបស់វៀតណាមលើសមុទ្រខាងកើត។

ប្រតិកម្មទៅវិញ

ផ្សេងៗ