អាស៊ាន-ចិនពន្លឿនពាណិជ្ជកម្មវិនិយោគ

អាស៊ាន-ចិនពន្លឿនពាណិជ្ជកម្មវិនិយោគ - ảnh 1
អាស៊ាន-ចិនពន្លឿនពាណិជ្ជកម្មវិនិយោគ (រូបថតៈ english.cri.cn)


(VOVworld)-ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៦តុលា រដ្ឋមន្រ្តីពាណិជ្ជកម្ម សេដ្ឋកិច្ចនៃ បណ្តាប្រទេសអាស៊ានបានចូលរួមរាល់សកម្មភាពក្នុងក្របខ័ណ្ឌផ្សព្វផ្សាយអំពី​សម្ព័ន្ធសមាគមបណ្តាប្រជាជាតិអាស៊ី- អាគ្នេយ៌ (អាស៊ាន) នៅទីក្រុងចំនួន៣
របស់ចិន គឺ Chengdu, Shanghai និងប៉េកាំង ដែលបានហៅកាត់ថា AEM
Roadshow។ នៅទីនេះ រដ្ឋមន្រ្តីអាស៊ានទាំងអស់បានឧទ្ទេសនាមលក្ខណៈទូ
ទៅអំពី បរិស្ថាន ឳកាសធ្វើអាជីវកម្ម និងវិនិយោគផ្ទាល់ពីបរទេសលើប្រទេស
អាស៊ី-អគ្នេយ៌និមួយៗ។ នៅបទថ្លែងមតិនាថ្ងៃទី២៥តុលា ក្នុងការជួបជាមួយ
បណ្តារដ្ឋ មន្រ្តីអាស៊ាននៅទីក្រុងបេកាំង ឧបនាយករដ្ឋមន្រ្តីចិន លោក Wang
Yang ឲ្យដឹងថា ចិននិងអាស៊ានជាដៃគូរសហប្រតិបត្តិការសំខាន់របស់គ្នា​ហើយ
ប៉េកាំង សង្ឈឹមជម្រុញឲ្យបានឆាប់រហ័សនូវកិច្ចសហប្រតិបត្តិការជាមួយអា
ស៊ាន។ ចិនត្រៀមខ្លួនជាស្រេច ចាប់ផ្តើមឡើងវិញរាល់កិច្ចចរចារអំពីការ
លើកកំពស់មណ្ឌលពាណិជ្ជកម្មសេរី ចិន-អាស៊ាន (CAFTA)ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ