អាស៊ានឆ្នាំ ២០២០៖ វៀតណាមប្រែក្លាយវិបត្តិឲ្យក្លាយទៅជាឱកាសជោគជ័យ

(VOVWORLD) - ឯកសារជាង ៨០ ត្រូវបានអនុម័តនៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (ដែលបានប្រព្រឹត្តិទៅនានាថ្ងៃទី ១២-១៥ វិច្ឆិកា) គឺជាសាក្ខីភាពដែលសរឲ្យឃើញថា វៀតណាមបាន ប្រែក្លាយវិបត្តិឲ្យក្លាយទៅជាឱកាសជោគជ័យ។ 
អាស៊ានឆ្នាំ ២០២០៖ វៀតណាមប្រែក្លាយវិបត្តិឲ្យក្លាយទៅជាឱកាសជោគជ័យ - ảnh 1 ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅអាស៊ាន លោក  Lim Sungnam (រូបថត៖ TTXVN)

វៀតណាមបានបំពេញការងារល្អ។ នេះគឺជាការអះអាងរបស់ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅអាស៊ាន លោក Lim Sungnam ក្នុងបទសម្ភាសន៍ សារព័ត៌មាន នៅទីក្រុងហ្សាការតាកាលពីថ្ងៃទី ១៨ ខែវិច្ឆិកា។ លោកឯកអគ្គរដ្ឋទូត Lim Sungnam បានសង្កត់ធ្ងន់ថា វៀតណាមបានបំពេញការងាររបស់ខ្លួនយ៉ាងល្អប្រសើរ ហើយកិច្ចប្រជុំកំពូល កាលពីសប្តាហ៍មុនបានប្រព្រឹត្តិទៅ ប្រកបដោយជោគ ជ័យលើវិស័យទាំង ៣។ ទីមួយ អាស៊ានបានរួមជាមួយបណ្តាប្រទេសសន្ទនានិងសហគមន៍ក្នុងតំបន់អាចបញ្ជាក់ ពីការប្តេជ្ញាចិត្តសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩។ ទីពីរ អាស៊ានបានដាក់ចេញផែនការលម្អិតសម្រាប់ការស្តារសេដ្ឋកិច្ចក្រោយពីជំងឺកូវីដ ១៩ ដែលមានឈ្មោះថាក្របខ័ណ្ឌការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន  (ACRF) ហើយមានការគាំទ្រយ៉ាងខ្លាំងពីសហគមន៍ក្នុងតំបន់។ ចុងក្រោយ គឺការចុះហត្ថលេខាលើក RCEP ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។ RCEP នឹងក្លាយជាក្របខ័ណ្ឌសំខាន់មួយសម្រាប់ការពង្រីកពាណិជ្ជកម្មនិងវិនិយោគបន្ថែមទៀតនៅក្នុងតំបន់និងទូទាំងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ