អាស៊ានឆ្នាំ២០២០៖ កាសែតសឹង្ហបុរីលើកឡើងពីជោគជ័យរបស់វៀតណាម

(VOVWORLD) - កាសែត Straits Times (ប្រទេសសិង្ហបុរី) កាលពីថ្ងៃទី ៩ ខែវិច្ឆិកា បានចេញផ្សាយអត្ថបទមួយ ដែលមានចំណងជើងថា “រឿងជោគជ័យរបស់វៀតណាម កំពុងទទួលការយកចិត្តទុកដាក់នៅមុនកិច្ចប្រជុំកំពូលអាស៊ាន” ( Vietnam’s success story in spotlight ahead of Asean Summit”) ។ 
អាស៊ានឆ្នាំ២០២០៖ កាសែតសឹង្ហបុរីលើកឡើងពីជោគជ័យរបស់វៀតណាម - ảnh 1 ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅវៀតណាម លោកស្រី Catherine Wong (ប្រភព៖ straitstimes.com.)

អ្នកនិពន្ធនៃអត្ថបទនេះបានសង្កត់ធ្ងន់ថា ក្នុងបរិបទនៃកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខនៅទីក្រុងហាណូយ រឿងជោគជ័យផ្នែកសេដ្ឋកិច្ចរបស់វៀតណាម ក៏ជាប្រធានបទដែលទទួលការយកចិត្តទុកដាក់ខ្ពស់ពីសហគមន៍អន្តរជាតិផងដែរ។ ជាក់ស្តែង សេដ្ឋកិច្ចវៀតណាមមាន “កំណើន” យ៉ាងខ្លាំងក្លាក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមក ដោយមានអត្រាកំណើនពី ៥% ទៅ ៧% ក្នុងមួយឆ្នាំ។ វិនិយោគិនបរទេសក៏មានការចាប់អារម្មណ៍ពិសេសចំពោះវណ្ណៈកណ្តាលដែលកំពុងរីកចម្រើន ក៏ដូចជាវិស័យឯកជនកាន់តែមានភាពស្វាហាប់ និងមានចំនួនប្រជាជនវ័យក្មេងកាន់តែច្រើងផងដែរ។ ពិតណាស់ថាមានប្រហែល ៧០% នៃចំនួនប្រជាជន ៩៥ លាននាក់របស់ប្រទេសវៀតណាមមានអាយុក្រោម ៣៥ ឆ្នាំ។

យោងតាមឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅវៀតណាម លោកស្រី Catherine Wong បានឲ្យដឹងថា សម្រាប់ប្រទេសសិង្ហបុរី ទំនាក់ទំនងសេដ្ឋកិច្ចគឺជាសរសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នាបច្ចុប្បន្ន ប្រទេសសិង្ហបុរីគឺជាវិនិយោគិនផ្ទាល់ពីបរទេសធំទី ៣ នៅវៀតណាម។ ប្រការនេះមានអត្ថន័យដ៏សែនសំខាន់ពីព្រោះវិនិយោគិនជួរមុខគេចំនួនពីរគឺប្រទេសកូរ៉េខាងត្បូងនិងជប៉ុនសុទ្ធតែមានខឿនសេដ្ឋកិច្ចធំជាងសិង្ហបុរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ