អាស៊ានឆ្នាំ២០២០៖ រុស្ស៊ីគាំទ្រវៀតណាមក្នុងតួនាទីជាប្រធានអាស៊ាន

(VOVWORLD) - លោក Lavrov បានសង្កត់ធ្ងន់ថា រុស្ស៊ីបានកំណត់ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាស៊ាននិងវៀតណាមគឺមាន តួនាទីសំខាន់ជួរមុខ។
អាស៊ានឆ្នាំ២០២០៖ រុស្ស៊ីគាំទ្រវៀតណាមក្នុងតួនាទីជាប្រធានអាស៊ាន - ảnh 1 រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergey Lavrov (រូបថត៖ ក្រសួងការបរទេសរុស្ស៊ី)

នាថ្ងៃទី១៧ មិថុនា នៅក្នុងសន្និសីទសារព័ត៌មានជូនដំណឹងអំពីលទ្ធផល នៃកិច្ចប្រជុំតាមប្រព័ន្ធវីដេអូថ្នាក់រដ្ឋមន្ត្រីការបរទេសរវាងបណ្ដាប្រទេសអាស៊ាននិងសហព័ន្ធរុស្ស៊ី ស្ដីអំពីវិធានការឆ្លើយតបនឹងជំងឺឆ្លង Covid-19 ដែល បានប្រព្រឹត្តទៅនាថ្ងៃដដែលនោះ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergey Lavrov បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយវៀតណាម។ រុស្ស៊ីបាន កត់សម្គាល់ការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងគោលដៅបង្កើនទំនាក់ ទំនងភាពជាដៃគូយុទ្ធសាស្ត្រដូចដែលបានប្រកាសនៅក្នុងក្របខ័ណ្ឌទំនាក់ទំនងរុស្ស៊ី-អាស៊ាន។ លោក Lavrov បានសង្កត់ធ្ងន់ថា រុស្ស៊ីបានកំណត់ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាស៊ាននិងវៀតណាមគឺមាន តួនាទីសំខាន់ជួរមុខ។

លោក Lavrov បានសម្ដែងនូវគោលបំណងចង់ឲ្យវៀតណាមក្លាយទៅ ជាប្រទេសអាស៊ានដំបូងគេដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីជាមួយសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ហើយក្រោយនោះប្រទេស អាស៊ានខ្លះៗទៀតនឹងចាប់ផ្ដើមកិច្ចចរចាអំពីបញ្ហានេះផងដែរ។ លោកក៏ បានអះអាងថា រុស្ស៊ីនឹងជួយឧបត្ថម្ភយ៉ាងសកម្មដល់វៀតណាមដើម្បី សម្រេចយ៉ាងល្អនូវតួនាទីជាប្រធានដោយប្ដូរវេនរបស់អាស៊ានក៏ដូចជា ប្រធានបណ្ដាវេទិកានៅក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលអាស៊ីបូព៌ាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ