អាស៊ានជំរុញកិច្ចសហប្រតិបត្តិការជាមួយអង្គការសង្គមឆ្ពោះទៅសហគមន៍

(VOVWORLD) - នាថ្ងៃទី ២៩ ខែមេសា វេទិកាលើកទី៣ស្តីពីអង្គការសង្គមតភ្ជាប់ជាមួយ      អាស៊ានត្រូវបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការនៃគណៈលេខាធិការអាស៊ានប្រចាំនៅទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ី។
អាស៊ានជំរុញកិច្ចសហប្រតិបត្តិការជាមួយអង្គការសង្គមឆ្ពោះទៅសហគមន៍ - ảnh 1អគ្គលេខាធិការរងអាស៊ាន លោក Mochtan  ថ្លែងមតិនៅក្នុងវេទិកា 

នេះគឺជាព្រឹត្តិការណ៍មួយដែលត្រូវបានរៀចំឡើងជាប្រចាំឆ្នាំ ដើម្បីវាយតម្លៃចំពោះកិច្ចសហប្រតិបត្តិការរវាងគណៈលេខាធិការអាស៊ាន បណ្តាស្ថាប័នរអាស៊ាននិងអង្គការពាក់ព័ន្ធនឹងអាស៊ាន រួមទាំងអង្គការសង្គមនានា សំដៅធ្វើបច្ចុប្បន្នភាពសមិទ្ធផលនិងបញ្ហាប្រឈមរបស់អាស៊ានដែលទាក់ទងនឹងវិធានការសហប្រតិបត្តិការយុទ្ធសាស្ត្រ។ ដោយកំណត់ថាអង្គការសង្គមអាចក្លាយទៅជាស្ពានតភ្ជាប់នៃចំណេះដឹងរវាងអាស៊ាននិងប្រជាជននោះ គណៈលេខាធិការអាស៊ានប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គភាពនិងភាគីពាក់ព័ន្ធនានាដើម្បីពង្រឹងការ      កសាងរូបភាពរបស់អាស៊ានមួយដោយឆ្ពោះទៅប្រជាជន។ នៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ នាពេលខាងមុខនឹងប្រព្រឹត្តទៅសកម្មភាពជាបន្តបន្ទាប់ដូចជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានអាស៊ានលើកទី ៣ នៅទីក្រុងបាងកកនៅខែកក្កដាខាងមុខនេះ រួមទាំងពិធីប្រកាសពានរង្វាន់អាស៊ានដើម្បីទទួលស្គាល់បុគ្គលឬអង្គការឆ្នើមដែលបានរួមចំណែកដ៏ធំធេងក្នុងដំណើរការកសាងសហគមន៍អាស៊ានជាដើមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ