អាស៊ានតែងតាំងបេសកជនពិសេសប្រចាំមីយ៉ាន់ម៉ាដើម្បីជំរុញការព្រមព្រៀងជាឯកឆ្ឆន្ទ ៥ ចំណុច

(VOVWORLD) - តួនាទីរបស់បេសកជនពិសេសអាស៊ានប្រចាំមីយ៉ាន់ម៉ាគឺ កសាងជំនឿទុកចិត្តនិងកិត្យានុភាពរវាងភាគីនានា ព្រមទាំងដាក់ចេញកាលកំណត់ ច្បាស់លាស់ សំដៅអនុវត្តន៍ការព្រមព្រៀងជាឯកឆ្ឆន្ទ ៥ ចំណុច ដើម្បីដោះស្រាយវិបត្តិ នៅប្រទេសនេះ។

អាស៊ានតែងតាំងបេសកជនពិសេសប្រចាំមីយ៉ាន់ម៉ាដើម្បីជំរុញការព្រមព្រៀងជាឯកឆ្ឆន្ទ ៥ ចំណុច - ảnh 1រដ្ឋមន្រ្តីការបរទេសទី២របស់ប្រ៊ុយណេ លោក Erywan Yusof។ (រូបថត៖ straitstimes.com)
សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចេញសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃទី៤ ខែសីហា ស្ដីពីការតែងតាំងរដ្ឋមន្រ្តីការបរទេសទី២របស់ប្រ៊ុយណេ លោក Erywan Yusof ជាបេសកជនពិសេសរបស់អាស៊ានប្រចាំមីយ៉ាន់ម៉ា។ សេចក្ដី ប្រកាសបានសង្កត់ធ្ងន់ថា តួនាទីរបស់បេសកជនពិសេសអាស៊ានប្រចាំមីយ៉ាន់ម៉ាគឺ កសាងជំនឿទុកចិត្តនិងកិត្យានុភាពរវាងភាគីនានា ព្រមទាំងដាក់ចេញកាលកំណត់ ច្បាស់លាស់ សំដៅអនុវត្តន៍ការព្រមព្រៀងជាឯកឆ្ឆន្ទ ៥ ចំណុច ដើម្បីដោះស្រាយវិបត្តិ នៅប្រទេសនេះ។
មីយ៉ាន់ម៉ាបានធ្លាក់ចូលភាពជាប់គាំងនយោបាយចាប់តាំងពីថ្ងៃទី១ កុម្ភៈ ឆ្នាំ ២០២១ បន្ទាប់ពីកងទ័ពចាប់ខ្លួនថ្នាក់ដឹកនាំរដ្ឋាភិបាល ទេសាភិបាលតំបន់និងរដ្ឋនានា រួមជាមួយសមាជិកជាន់ខ្ពស់នៃគណៈបក្សកាន់អំណាច NLD ដោយការចោទប្រកាន់ពី អំពើលួចបន្លំក្នុងការបោះឆ្នោត។ កាលពីថ្ងៃទី២៦ ខែកក្កដា កន្លងទៅ រដ្ឋអំណាច យោធាបានលុបបំបាត់លទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២០ ក្នុងនោះគណៈបក្ស NLD របស់លោកស្រី Aung San Suu Kyi បានដណ្ដើមជ័យជំនះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ