អាស៊ានតែងតែប្រកាន់គោលជំហរផ្ទាល់ខ្លួនក្នុងកិច្ចការតំបន់និងអន្តរជាតិ

(VOVWORLD) - ទន្ទឹមនឹងការផ្តោតសំខាន់លើកិច្ចពិភាក្សានូវវិធានការឆ្លើយតបនឹង Covid-19 នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នាថ្ងៃទី ២៦ ខែមិថុនាមក មេដឹកនាំអាស៊ានក៏បានពិភាក្សាលើបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។ 
អាស៊ានតែងតែប្រកាន់គោលជំហរផ្ទាល់ខ្លួនក្នុងកិច្ចការតំបន់និងអន្តរជាតិ - ảnh 1អនុរដ្ឋមន្រ្តីការបរទេស វៀតណាមលោក Nguyen Quoc Dung

ក្នុងបរិបទដែលការប្រកួតប្រជែងរវាងប្រទេសមហាអំណាច កាន់តែតឹងតែងនោះ អនុរដ្ឋមន្រ្តីការបរទេស វៀតណាមលោក Nguyen Quoc Dung បានអះអាងថា អាស៊ានជានិច្ចកាលរក្សាស្មារតីសាមគ្គីភាព និងប្រ កាន់ខ្ជាប់នូវគោលការណ៍របស់ខ្លួន៖ “ដូចដែលអាស៊ានបានកំណត់ បណ្តាប្រទេសជាសមាជិកអាស៊ានក៏បាន ប្តេជ្ញាចិត្តមិនជ្រើសរើសយក ភាគីណាមួយទេ ត្រឹមតែជ្រើសរើសយកផលប្រយោជន៍របស់អាស៊ានតែប៉ុណ្ណោះ។ ដោយមានទស្សនៈច្បាស់លាស់បែបនេះ អាស៊ានតែងតែមានគោលជំហរផ្ទាល់ខ្លួនលើបញ្ហាអន្តរជាតិនិងបញ្ហាតំបន់។ ឧទាហរណ៍ នៅចំពោះមុខគំនិតផ្តួចផ្តើមឥណ្ឌូ - ប៉ាស៊ីហ្វិក គឺអាស៊ានបានផ្តល់ឯកសារដើម្បីបញ្ជាក់ ពីគោលជំហរនិងគោលការណ៍របស់អាស៊ាន។ នោះគឺជាវិធីដើម្បីអាស៊ានអាចរក្សាតួនាទីមជ្ឈភាពរបស់ខ្លួននៅក្នុងតំបន់”។

ទាក់ទិននឹងបញ្ហាសមុទ្រខាងកើតក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ យោងតាមលោកអនុរដ្ឋមន្រ្តីការបរទេស Nguyen Quoc Dung បញ្ហាទាំងអស់ដែលនឹងកើតឡើងក្នុងស្ថានភាពជាក់ស្តែងនឹងត្រូវដាក់ក្នុងរបៀបវារៈរបស់អាស៊ាន រួមទាំងបញ្ហាសមុទ្រខាងកើតតែម្តង។ តាមគម្រោង នៅថ្ងៃទី ១ ខែកក្កដានឹងមានកិច្ចប្រជុំ SOM រវាងអាស៊ាននិងចិនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ