អាស៊ាននិងចិនប្តេជ្ញាចិត្តបង្កើនកិច្ចសហប្រតិបត្តិការ

(VOVWORLD) - នាថ្ងៃទី ១៤ ខែមករា នៅរដ្ឋធានី Bandar Seri Begawan ប្រទេសប្រ៊ុយណេ លោក Lim Jock Hoi អគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក WangYi។
អាស៊ាននិងចិនប្តេជ្ញាចិត្តបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1កុងតឺន័រដឹកទំនិញក្នុងប្រទេសចិននៅថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០១៩ (រូបថត៖ TTXVN)

នៅឆ្នាំ ២០២១ បានគូសសញ្ញារំលឹកខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងកិច្ចសន្ទនារវាងអាស៊ាន និងចិន ដូច្នេះ លោក WangYi បានសម្ដែងក្តីសង្ឃឹមថាក្នុងឱកាសនេះ ភាគីទាំងពីរនឹងរៀបចំព្រឹត្តិការណ៍រំលឹកខួបអនុស្សាវរីយ៍ជាច្រើន ព្រមទាំងអនុវត្តផែនការសកម្មភាពរយៈពេល ៥ ឆ្នាំ ក៏ដូចជាបង្កើនទំនាក់ទំនងរវាងចិននិងអាស៊ាន និងកសាងសហគមន៍ចិន - អាស៊ានឱ្យកាន់តែជិតស្និទ្ធជាងទៀតជាមួយនឹងអនាគតចែករំលែកផងដែរ។ ចំណែកខ្លួនវិញ លោក Lim Jock Hoi មានក្ដីសង្ឈឹមថា ភាគីទាំងពីរនឹងក្ដាប់ជាប់ឱកាសរំលឹកខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងកិច្ចសន្ទនា ដើម្បីលើកកម្ពស់ទំនាក់ទំនង។ អាស៊ានត្រៀមខ្លួនជាស្រេចពង្រឹងកិច្ចសហប្រតិបត្តិការជាមួយចិនលើវិស័យពាក់ព័ន្ធ ដើម្បីសម្រេចឲ្យបានរបៀបវារៈឆ្នាំ ២០៣០ ស្ដីពីការ អភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ