អាស៊ាននឹងប្រទេសដៃគូបង្កើនកិច្ចការពារបរិស្ថាន

(VOVworld) - ចាប់ពីថ្ងៃទី៣០ដល់ទី៣១តុលា គណៈប្រតិភូវៀតណាមដឹកនាំដោយ
អនុរដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថានលោក Bui Cach Tuyen បានអញ្ជើញទៅកាន់
រដ្ឋធានីវៀងច័ន្ទនៃប្រទេសឡាវ ដើម្បីចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តីបរិស្ថានបណ្ដា
ប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្រៅផ្លូវការលើកទី១៥និងសន្និសទីលើកទី១០របស់
បណ្ដាភាគីចូលរួមកិច្ចព្រមព្រៀងអាស៊ានស្ដីពីការបំពុលដោយផ្សែងអ័ព្ទអួរឆ្លងប្រ
ទេស។នៅទីនេះ បណ្ដារដ្ឋមន្រ្តីបានពិនិត្យមើលការលាតត្រដាងអនុវត្តសកម្មភាព
សហប្រតិបតិ្តការលើវិស័យបរិស្ថាននាពេលកន្លងទៅ ស្ថានភាពអនុវត្តគោលដៅ
ទាក់ទិនដល់បរិស្ថាន ក្នុងផែនការមេកសាងសហគមន៍វប្បធម៌សង្គមអាស៊ានព្រម
ទាំងពិភាគ្សាអំពីការផ្ដើមគំនិតនិងគម្រោងការណ៍ថ្មី សំដៅជំរុញថែមទៀតកិច្ចសហ
ប្រតិបតិ្តការក្នុងវិស័យនេះ នាពេលខាងមុខ។

អាស៊ាននឹងប្រទេសដៃគូបង្កើនកិច្ចការពារបរិស្ថាន - ảnh 1
បណ្ដារដ្ឋមន្រ្តីចូលរួមសន្និសីទលើកនេះ (រូបថត៖Vietnam+)


ក្នុងឋានៈជាអនុប្រធាននៃបណ្ដាសន្និសីទលើកនេះ វៀតណាមបានសកម្មចូលរួម
ក្នុងការពិភាគ្សា និងមានការរួមវិភាគទានជាក់ស្ដែងសំរាប់សន្និសីទ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ