អាស៊ាននិងអាមេរិកបានបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្រ្ត

(VOVWORLD) -ក្នុងរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ២ ដល់ ថ្ងៃទី៣ មេសា នៅប្រទេសម៉ាឡេស៊ី បានប្រព្រឹត្តទៅ កិច្ចសន្ទនាអាស៊ាន - អាមេរិកលើកទី ៣១។
អាស៊ាននិងអាមេរិកបានបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្រ្ត - ảnh 1អាស៊ាននិងអាមេរិកបានបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត 

ក្នុងកិច្ចសន្ទនានេះអាស៊ាននិងអាមេរិកបានបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តនិងចែករំលែកលើការវាយតំលៃយ៉ាងសកម្មអំពីការអភិវឌ្ឍ និង លទ្ធផល ដែល សម្រេចបានក្នុងទំនាក់ទំនងនិង កិច្ចសហប្រតិបត្តិការ លើវិស័យ នយោបាយ - សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៍-សង្គម ដោយឈរលើមូលដ្ឋាននៃការអនុវត្តផែនការធ្វើ សកម្មភាពក្នុង ដំណាក់កាល ឆ្នាំ ២០១៦ - ២០២០។

ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកស្តីទី លោកស្រី Susan Thornton បានអះអាងអំពី សារៈសំខាន់របស់អាស៊ានក្នុងគោលនយោបាយអាម៉េរិកនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក គាំទ្រចំពោះសាមគ្គីភាព ឯកភាព និងតួនាទីជាស្នូលរបស់អាស៊ានក្នុងនិម្មាបនកម្មតំបន់ ផងដែរ។ អាមេរិកនឹងបន្តលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ជាមួយអាស៊ានក្នុងការទប់ទល់នឹង បញ្ហាប្រឈមផ្នែកសន្តិសុខក្រៅប្រពៃណីដូចជា សន្តិសុខដែន សមុទ្រ សន្តិសុខអ៊ីនធឺណែត និងភេរវកម្មនិយមជាដើម។ សហរដ្ឋអាមេរិកក៏បានស្វាគមន៍ការ ដែលអាស៊ាន និងចិន ធ្វើការចរចារគ្នាយ៉ាងជាក់លាក់ថែមទៀតស្តីពីក្រមប្រតិបត្តិនៃភាគីនានានៅសមុទ្រខាងកើត (COC) ដោយ ឈរលើមូលដ្ឋាននៃគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ រួមទាំង អនុសញ្ញាស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ (UNCLOS)។

ថ្លែងមតិក្នុងកិច្ចសន្ទនានេះអនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung បាន អះអាងសារជាថ្មីស្តីអំពីគោលជំហរ និង គោលការណ៍អាស៊ានលើសមុទ្រខាង កើតដោយលើកឡើងច្បាស់ពី កាលានុវត្តភាពនិងបញ្ហាប្រឈមដែលអាស៊ាន អាមេរិក និង ដៃគូដទៃរបស់អាស៊ាន ត្រូវការរួមសហការដើម្បី ដោះស្រាយ ជាមួយគ្នា ដូចជា សកម្មភាព ចោរសមុទ្រ ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ធ្វើនេសាទខុសច្បាប់ បរិស្ថាន សមុទ្រ ទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ