អាស៊ានបង្កើនកិច្ចសហប្រតិបត្តិការជាមួយ អ.ស.ប.

អាស៊ានបង្កើនកិច្ចសហប្រតិបត្តិការជាមួយ អ.ស.ប. - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅ អ.ស.ប. លោក Le Hoai Trung (Image: nguyentandung.org)

(VOVworld) – នាថ្ងៃទី ៦ សីហា នៅទីស្នាក់ការ អ.ស.ប. នៅទីក្រុង New York អាមេរិក បានប្រព្រឹត្តទៅសម័យពិភាក្សាជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខ ដោយ ប្រធានបទ “កិច្ចសហប្រតិបត្តិការរវាង អ.ស.ប. ជាមួយបណ្ដាអង្គការក្នុងតំបន់ និងអនុតំបន់សំដៅ
រក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ”។ តាងនាមប្រទេសជា សមាជិកអាស៊ាន ចំនួន ១០ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅ អ.ស.ប. លោក ​Le Hoai Trung  បានមានបទថ្លែងមតិ
ក្នុងសម័យប្រជុំនេះ។ តាមលោក Le Hoai Trung  ថា៖ បណ្ដាប្រទេសអាស៊ានជានិច្ចកាល
យកចិត្តទុកដាក់ដល់កិច្ចសហប្រ តិបត្តិការជាមួយ អ.ស.ប. លើគ្រប់វិស័យនិងទំនាក់ទំនង
នេះបានមានការបោះ ជំរហានថ្មីដ៏សែនសំខាន់​ក្នុងរយៈពេលកន្លងមក។ ឯកអគ្គរដ្ឋទូត
វៀតណាម បាន​ ឲ្យដឹងទៀតថា៖ អាស៊ាននិង អ.ស.ប. បានបង្កើតក្របខ័ណ្ឌសំរាប់ទំនាក់
ទំនង ទ្វេភាគី តាមរយៈការអនុវត្តសេចក្តីថ្លែងការរួមឆ្នាំ ២០១១ អំពីការបង្កើតដៃគូលើ
គ្រប់វិស័យ សំដៅពង្រឹងសន្តិភាពនិងសន្តិសុខ ក្នុងតំបន់។ ដោយឈរលើ មូលដ្ឋាននេះ
ភាគីទាំង ២ បានរៀបចំកិច្ចប្រជុំកំពូល អាស៊ាន-អ.ស.ប. ជាច្រើន ក៏ដូចជា បណ្ដាកិច្ចប្រជុំ
ថ្នាក់រដ្ឋមន្ត្រីដោយមានការចូលរួមរបស់ប្រធាននៃ ក្រុមប្រឹក្សា អ.ស.ប. អគ្គលេខាធិការ
អ.ស.ប. និងអគ្គលេខាធិការអាស៊ាន។ ឯកអគ្គរដ្ឋទូត Le Hoai Trung  បានអះអាថា៖ បណ្ដា
ជោគជ័យដែលអាស៊ាន ទទួលបានក្នុងតំបន់ បានសរឲ្យឃើញថា៖ ដើម្បីបង្កើនសន្តិភាព
និងសន្តិសុខក្នុង តំបន់ យើងត្រូវយកចិត្តទុកដក់ដល់បញ្ហាជាសារវ័ន្ត ដូចជា ជំរុញការ
សន្ទនា គោរពគ្នាទៅវិញទៅមក ប្រតិបត្តិតាមច្បាប់អន្តរជាតិ ក្នុងនោះមានគោលការណ៍ ដោះស្រាយជំលោះដោយសន្តិវិធី។ ឯកអគ្គរដ្ឋទូត Le Hoai Trung   មានគោលបំណងថា៖ ការបង្កើនកិច្ចសហប្រតិបត្តិការជាមួយ អ.ស.ប. នឹងរួមចំណែកដោះស្រាយបញ្ហាសំខាន់
ជា​ច្រើន នាសព្វថ្ងៃ ហើយពង្រឹងសន្តិភាព សន្តិសុខរួមលើ សកលលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ