អាស៊ានបង្កើនទំនាក់ទំនងភាពជាដៃគូជាមួយអាហ្វ្រិក

(VOVWORLD) -  នាថ្ងៃទី១៩ខែតុលា មហាសន្និបាតអង្គការសហប្រជាជាតិបានបា្ររព្ធសម័យ ប្រជុំពេញអង្គលើកទី២៣ នីតិកាលទី៧៣ ជាមួយប្រធានបទទំនាក់ទំនងភាពជាដៃគូថ្មីដើម្បីការអភិវឌ្ឍអាហ្រ្វីក (NEPAD) ក្រោមអធិបតីភាពរបស់ប្រធាន មហាសន្និបាត អង្គការសហប្រជាជាតិ លោកស្រី Maria Fernanda Espinosa និងការចូលរួមរបស់តំណាងប្រទេសចំនួន១៩៣ប្រចាំនៅអង្គការសហប្រជាជាតិ។
អាស៊ានបង្កើនទំនាក់ទំនងភាពជាដៃគូជាមួយអាហ្វ្រិក - ảnh 1 ទំនាក់ទំនងភាពជាដៃគូថ្មីដើម្បីការអភិវឌ្ឍអាហ្រ្វីក (NEPAD)

ថ្លែងមតិនៅសម័យប្រជុំនេះ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធាន គណៈប្រតិភូវៀតណាមប្រចាំនៅ អង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា អាស៊ានគាំទ្រទាំងស្រុងចំពោះការអនុវត្ត NEPAD និងប្តេជ្ញារួមសាមគ្គីជាមួយ បណ្តាប្រទេសអាហ្វ្រីកសំដៅធ្វើឲ្យជាក់ស្តែងនូវគោលដៅរបស់កម្មវិធីរបៀបវារៈ ឆ្នាំ២០១៣ សំរាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃអ.ស.ប ក៏ដូចជាកម្មវធី របៀបវារៈឆ្នាំ២០៦៣របស់អាហ្វ្រីកក្នុងគោលដៅរួមសំដៅនាំមកនូវកំណើន រុងរឿងនិងការរីកចម្រើនសំរាប់ប្រទេសនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ