អាស៊ានប៉ារ៉ាហ្គេមឆ្នាំ​២០២២៖ វៀតណាមបន្តបំបែកកំណត់ត្រាចំនួន ៤

(VOVWORLD) - គិតត្រឹមថ្ងៃត្រង់ ទី៤ ខែសីហា ក្រុមកីឡាហែលទឹកជនពិការវៀតណាមដណ្តើមបានមេដាយមាសចំនួន ១៥ គ្រឿង លើសពីគោលដៅឈ្នះមេដាយមាសចំនួន ១៣ គ្រឿងក្នុងព្រឹត្តិការណ៍កីឡានេះ។
អាស៊ានប៉ារ៉ាហ្គេមឆ្នាំ​២០២២៖ វៀតណាមបន្តបំបែកកំណត់ត្រាចំនួន ៤ - ảnh 1កីឡាករហែលទឹក Vo Huynh Anh Khoa (ស្តាំ) ថតរូបជាមួយមិត្តរួមក្រុម បន្ទាប់ពីឈ្នះមេដាយមាស (រូបថត៖ Chien Phong/VNA)

នាព្រឹកថ្ងៃទី៤ ខែសីហា ដែលជាថ្ងៃប្រកួតផ្លូវការទី ៥ នៃព្រឹត្តិការណ៍កីឡា អាស៊ានប៉ារ៉ាហ្គេមលើកទី ១១ នៅទីក្រុង Surakarta ប្រទេសឥណ្ឌូនេស៊ី កីឡាករហែលទឹកវៀតណាមបានបន្តប្រកួតយ៉ាងស្វិតស្វាញ ដោយបានបំបែកកំណត់ត្រា ចំនួន ៤ និងដណ្ដើមបានមេដាយមាសចំនួន ៤ គ្រឿងជូនក្រុមកីឡាជនពិការវៀតណាម។

ដូច្នេះគិតត្រឹមថ្ងៃត្រង់ ទី៤ ខែសីហា ក្រុមកីឡាហែលទឹកជនពិការវៀតណាមដណ្តើមបានមេដាយមាសចំនួន ១៥ គ្រឿង លើសពីគោលដៅឈ្នះមេដាយមាសចំនួន ១៣ គ្រឿងក្នុងព្រឹត្តិការណ៍កីឡានេះ។

ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី ១១ បាន ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី ៦ ខែសីហា នៅទីក្រុង Surakarta ប្រទេសឥណ្ឌូនេស៊ី។ ក្រុមកីឡាវៀតណាមបានខិតខំប្រឹងប្រែងស្ថិតក្នុងក្រុមជួរមុខនៃព្រឹត្តិការណ៍នេះ ជាមួយគោលដៅដណ្ដើមឲ្យបានមេដាយមាសពី ៣៥ ទៅ ៤០ គ្រឿងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ