អាស៊ានលើកកំពស់គោលការណ៍សមាគ្គីភាពនិងតួនាទីជាមជ្ឈមណ្ឌលក្នុងដោះស្រាយបញ្ហាតំបន់

(VOVWORLD) -នាថ្ងៃទី១២មករានៅប្រទេសសឹង្ហបុរីបានប្រព្រឹត្តទៅសន្និសីទចង្អៀតមន្ត្រីជាន់ខ្ពស់ អាស៊ាន(អាស៊ាន SOM)។
អាស៊ានលើកកំពស់គោលការណ៍សមាគ្គីភាពនិងតួនាទីជាមជ្ឈមណ្ឌលក្នុងដោះស្រាយបញ្ហាតំបន់ - ảnh 1 អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung 

នៅក្នុងសន្និសីទ ប្រទេសទាំងឡាយបានឯកភាពថា អាស៊ានគប្បីបន្តរក្សាសាមគ្គីភាព និងតួនាទីជាមជ្ឈមណ្ឌល កសាងសណ្តាប់ធ្នាប់សង្គម ធានាសន្តិភាពនិងសន្តិសុខ ជម្រុញកិច្ចសហប្រតិបត្តិការទប់ ទល់ជាមួយរាល់ការសាកល្បងដូចជា ភេរវកម្ម គ្រោះ ធម្មជាតិនិងបម្រែបម្រួលអាកាសធាតុជាដើម។

        សន្និសីទក៏បានពិភាក្សាលើការងារត្រៀមរៀបចំសម្រាប់សន្និសីទជាន់ខ្ពស់ រំលឹក ខួបលើកទី២៥នៃទិវាបង្កើតទំនាក់ទំនងសន្ទនា អាស៊ាន -ឥណ្ឌា គ្រោងនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៤និង២៥មករា នៅទីក្រុង New Delhi និងសន្និសីទជាន់ខ្ពស់ពិសេស អាស៊ាន -អូស្ត្រាលី ដែលប្រព្រឹត្តទៅនាថ្ងៃទី១៧និង១៨នៅទីក្រុង Sydney ក៏ដូចជាត្រៀមរៀបចំ ពិធីរំលឹកខួបលើកទី១៥នៃទិវាបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន និងឆ្នាំច្នៃប្រឌិតអាស៊ាន-ចិន២០១៨។ ប្រទេសទាំងអស់ ក៏បានពិភាក្សាអំពីការអនុវត្តពេញ លេញប្រកបដោយប្រសិទ្ធភាព នូវ សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានា នៅសមុទ្រខាងកើត (DOC) និងដំណើរការកសាងក្រមប្រតិបត្តិសម្រាប់ភាគីនានានៅ សមុទ្រខាងកើត (COC) ផងដែរ។

        ស្តីពីស្ថានភាពអន្តរជាតិនិងតំបន់ ប្រទេសទាំងអស់បានឯកភាពថា អាស៊ានរក្សា សាមគ្គីភាពនិងភាពសម្រុះសម្រួល បង្កើននិងពង្រឹងថែមទៀត រាល់យន្តការនិងវេទិកា ដែលមានស្រាប់ សំដៅបន្តការតភ្ជាប់ប្រទេសទាំងឡាយ ចូលរួមជំនួបសន្ទនានិងរួម ចំណែកកសាងសន្តិ ភាព សន្តិសុខនិងការអភិវឌ្ឍក្នុងតំបន់។

        អញ្ជើញថ្លែងមតិក្នុងសន្និសីទ អនុរដ្ឋមន្ត្រីការបរទេស លោក Nguyen Quoc Dung បានស្នើឲ្យអាស៊ាន បន្តលើកកំពស់នូវគោល ការណ៍សារវ័ន្ន។ ឈរលើមូលដ្ឋាន នោះ រក្សាសាមគ្គីភាពនិងតួនាទីជាមជ្ឈមណ្ឌល ពង្រីកនូវតួនាទីម្ចាស់ការ ក្នុងការ ដោះស្រាយរាល់បញ្ហាក្នុងតំបន់ ក៏ដូចជាលើកកំពស់លទ្ធភាពដោះស្រាយចំពោះការ សាកល្បងដែលបានដាក់ចេញ។ ស្តីពីស្ថានភាពអន្តរជាតិនិងតំបន់ លោក Nguyen Quoc Dung បានស្នើឲ្យអាស៊ាន បន្តររក្សាការពិគ្រោះយោបល់ ពង្រឹងនិងពង្រីកនូវ តួនាទីនិងតម្លៃរបស់យន្តការនានានិងវេទិកាតំបន់ ដឹកនាំដោយអាស៊ាន។ ក្នុងឱកាស នេះ លោក Nguyen Quoc Dung បានជូនដំណឹងថា វៀតណាមនឹងទទួលរៀបចំកិច្ច ប្រជុំលើកទី២៣ នៃក្រុមកិច្ចការរួមអាស៊ាន-ចិន ស្តីពីការប្រតិបត្តិ DOC នាថ្ងៃទី១និងទី ៣ ខែកុម្ភៈខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ