អាស៊ាន​លើក​តម្កើង​ ​សាលារៀន​​អេកូឡូស៊ីចំនួន​ពីរនិង​ម្ចាស់ជើងឯក​អេកូឡូស៊ី​ ​​​វ័យ​​ក្មេងចំ​នួន​​ពីរ​នាក់​របស់​វៀតណាម

(VOVWORLD) - វៀតណាមមានសាលារៀនអេកូឡូស៊ីតចំនួនពីរ និងជើងឯកអេកូវ័យក្មេងចំនួនពីរ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវបានលើកតម្កើងនៅក្នុងកម្មវិធីពានរង្វាន់សាលារៀនអេកូឡូស៊ីអាស៊ាន(ASEAN Eco-schools Award) និងពានរង្វាន់ជើងឯកអេកូឡូស៊ីវ័យក្មេងអាស៊ាន (AYECA) ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ានលើកទី ១៧ ដែលបានប្រព្រឹត្តិទៅនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី ២៣ ខែសីហា។
អាស៊ាន​លើក​តម្កើង​ ​សាលារៀន​​អេកូឡូស៊ីចំនួន​ពីរនិង​ម្ចាស់ជើងឯក​អេកូឡូស៊ី​  ​​​វ័យ​​ក្មេងចំ​នួន​​ពីរ​នាក់​របស់​វៀតណាម - ảnh 1បេក្ខជនថតរូបជុំគ្នាក្នុងពិធីប្រគល់ពានរង្វាន់ជើងឯកអេកូលូស៊ីវ័យក្មេងអាស៊ាន។ រូបថត៖ VNA

សាលារៀនចំនួនពីរដែលត្រូវបានលើកតម្កើងនោះ រួមមានសាលាបឋមសិក្សា Nhon Nghia ១ ទីក្រុង Can Tho និងអនុវិទ្យាល័យ Yen Lac ខេត្ត Vinh Phuc។

នៅក្នុងពិធីប្រគល់ពានរង្វាន់ឆ្នាំនេះដែរ សិល្បករ Nguyen Hong Minh ត្រូវបានលើកតម្កើងជាម្ចាស់ជើងឯកអេកូឡូស៊ីវ័យក្មេងអាស៊ានសម្រាប់អាយុពេញវ័យ ហើយសិល្បករ Nguyen Chau Bao ប្រធានក្រុម Act-Now ត្រូវបានលើកតម្កើងសម្រាប់យុវវ័យផងដែរ។

ពានរង្វាន់សាលារៀនអេកូឡូស៊ីអាស៊ាន និងពានរង្វាន់ជើងឯកអេកូឡូស៊ីវ័យក្មេង ត្រូវបានធ្វើឡើងជារៀងរាល់បួនឆ្នាំម្តង ដោយបានលើកតម្កើងសាលាបឋមសិក្សា និងមធ្យមសិក្សា និងបុគ្គលវ័យក្មេងមកពីបណ្តាប្រទេសអាស៊ាន ជាមួយនឹងសមិទ្ធិផលឆ្នើមក្នុងសកម្មភាពអប់រំបរិស្ថាន។ មកទល់ពេលនេះ វៀតណាមមានសាលារៀនចំនួន ៨ ដែលទទួលបានកិត្តិនាមជា សាលារៀនអេកូអាស៊ាន និងជើងឯកអេកូវ័យក្មេងអាស៊ានចំនួន ៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ