អាស៊ានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់អង្គការសហប្រជាជាតិក្នុងសកម្មភាពអភិវឌ្ឍន៍

អាស៊ានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់អង្គការសហប្រជាជាតិក្នុងសកម្មភាពអភិវឌ្ឍន៍ - ảnh 1
អាស៊ានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់អង្គការសហប្រជាជាតិក្នុងសកម្មភាពអភិវឌ្ឍន៍ (vietnamplus.vn)


        Vovworld-តាងនាមឲ្យសមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍​(អាស៊ាន)​នៅ
សម័យពិភាគ្សាអំពីប្រធានបទ សកម្មភាពសហប្រតិបត្តិការ​អភិវឌ្ឍន៍​នៃអង្គការ
សហប្រជាជាតិ ក្នុងរបៀបវារៈនៃមហាសន្និបាតនីតិកាល​ទី​៦៩ នាថ្ងៃទី២៩តុលា
នៅទីស្ដីការអង្គការសហប្រជាជាតិនៅអាមេរិក ឯកអគ្គរដ្ឋ​ទូតលោកស្រី Nguyen
Phuong Nga ប្រធានគណៈប្រតិភូដំណាងអចិន្ត្រៃយ៍​វៀតណាមនៅអង្គការសហ
ប្រជាជាតិបានវាយតំលៃខ្ពស់ចំពោះតួនាទីក៏ដូចជាការជួយឧបត្ថម្ភរបស់អង្គការ
សហប្រជាជាតិក្នុងសកម្មភាពអភិវឌ្ឍន៍នៅបណ្ដាប្រទេស។ ទន្ទឹមនឹងនោះលើក
ទឹកចិត្តអង្គការសហប្រជាជាតិបន្តរួមជាមួយអាស៊ាន​ជំរុញអនុវត្តសេចក្តីថ្លែងការ
រួមស្ដីពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង​អង្គការសហប្រជាជាតិនិងអាស៊ាន។
ឯកអគ្គរដ្ឋទូតបានតាងនាមឲ្យអាស៊ាន​អំពាវនាវអង្គការសហប្រជាជាតិនិងប្រទេស
សមាជិកបន្តគាំទ្រកិច្ចសហប្រតិបត្តិការបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍និងមិនចងបក្ស
សម្ព័ន្ធនិងកិច្ចសហប្រតិបត្តិការត្រីភាគី។

        មុននោះនាថ្ងៃទី២៨តុលា ឯកអគ្គរដ្ឋទូតលោកស្រី Nguyen Phuong Nga បានមាន
បទសន្ទរកថានៅគណៈកម្មាធិការ២ក្នុងពេលពិភាគ្សាលើប្រធានបទ អភិវឌ្ឍន៍
កសិកម្មសន្តិសុខស្បៀងអាហារនិងអាហរូបត្ថម្ភ។ ឯកអគ្គរដ្ឋទូតបាន​ចែក​រំលែកបទ
ពិសោធន៍របស់វៀតណាមក្នុងការងារធានាសន្តិសុខស្បៀងអាហារ​និងអភិវឌ្ឍន៍
កសិកម្មក្នុងនោះលេចធ្លោបំផុតគឺកិច្ចសន្យានយោបាយយ៉ាងខ្លាំងក្លារបស់វៀតណាម
ចំពោះការងារកាត់បន្ថយភាពក្រីក្រ កែលំអរជីវភាពរស់នៅ​របស់ប្រជាជនជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ