អាស៊ានអនុម័តលើកិច្ចព្រមព្រៀងអាស៊ានស្តីពីការប្រយុទ្ធប្រឆាំងនឹងភេវរកម្ម (ACCT)

(VOVworld) –លេខាធិការដ្ឋានសមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) បានចេញសេចក្តីថ្លែងការ នាថ្ងៃទី ២១ មករា ឲ្យដឹងថា៖ ប្រទេសជាសមាជិកអាស៊ាន
ចំនួន ១០ បានអនុម័តលើកិច្ចព្រមព្រៀងអាស៊ានស្តីពី​ការប្រយុទ្ធប្រឆាំងនឹងភេវរកម្ម
(ACCT) ។ ACCT​ ត្រូវបានចុះហេត្ថលេខានាឆ្នាំ ២០០៧ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ
លើវិស័យប្រយុទ្ធប្រឆាំងនឹងភេវរកម្មក្នុងតំបន់និងតួនាទីយុទ្ធសាស្ត្ររបស់អាស៊ានក្នុង
ការប្រយុទ្ធនឹងភេវរកម្មលើ សកលលោក។ តាមការកំណត់ ACCT​​ បានចូលជាធរមាន
ចាប់ពីថ្ងៃទី ២១ ឧសភា ឆ្នាំ ២០១១។ ការដែល ប្រទេសជាសមាជិកអាស៊ានទាំងឡាយ
ចុះហេត្ថលេខាលើកិច្ចព្រមព្រៀង ACCT​ បានគូសសម្គាល់ការបោះជំហានដ៏សំខាន់ ក្នុងការខំប្រឹងប្រែងកសាងសហគមន៍​នយោបាយ-សន្តិសុខរបស់អាស៊ាន សំដៅនាំ
សមាគម ក្លាយទៅជាតំបន់សុវត្តិភាពជាង ពីមួយថ្ងៃទៅមួយថ្ងៃ៕

អាស៊ានអនុម័តលើកិច្ចព្រមព្រៀងអាស៊ានស្តីពីការប្រយុទ្ធប្រឆាំងនឹងភេវរកម្ម (ACCT) - ảnh 1
ប្រទេសជា សមាជិកអាស៊ានចំនួន ១០ បានអនុម័តលើកិច្ចព្រមព្រៀងអាស៊ានស្តីពីការប្រយុទ្ធប្រឆាំងនឹងភេវរកម្ម (ACCT) ។ (Image: Internet)

ប្រតិកម្មទៅវិញ

ផ្សេងៗ