អាស៊ានអនុម័តលើឯកសារសហប្រតិបត្តិការផ្នែកការពារជាតិចំនួន៣

(VOVWORLD) - កិច្ចប្រជុំបានអនុម័តលើឯកសារគោលគំនិតចំនួន ៣ ដែលកម្ពុជាស្នើឡើងក្នុង គោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសសមាជិក អាស៊ាន។ 

មន្ត្រីការពារជាតិជាន់ខ្ពស់មកពីប្រទេសសមាជិកទាំង១០នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអាស៊ាន+៣ បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ យោធាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតឆ្លងដែន ក៏ដូចជាជំរុញយន្តការគាំទ្រ យោធិនស្ត្រីនៃកងកម្លាំងរក្សាសន្តិភាពអាស៊ានផងដែរ។
នេះជាខ្លឹមសារសំខាន់នៅក្នុងកិច្ចប្រជុំក្នុងអំឡុងថ្ងៃទី ២០-២១ ខែមេសា នៃក្រុម ការងារមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន (ADSOM WG) និង ADSOM-Plus WG តាមទម្រង់អនឡាញ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ឡៃ ចិន្តា - អគ្គនាយករង នៃអគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបរទេស ក្រសួងការពារជាតិកម្ពុជា។
កិច្ចប្រជុំបានអនុម័តលើឯកសារគោលគំនិតចំនួន ៣ ដែលកម្ពុជាស្នើឡើងក្នុង គោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសសមាជិក អាស៊ាន។ ឯកសាររួមមាន៖ ការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាង ប្រទេសអាស៊ាន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតឆ្លងដែន; ការពង្រឹងយន្តការ គាំទ្រយោធិនស្ត្រីក្នុងកងកម្លាំងរក្សាសន្តិភាពអាស៊ាន; បង្កើតកិច្ចសហប្រតិបត្តិការរវាង បណ្ដាវិទ្យាស្ថានអប់រំការពារជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ