អាស៊ានអំពាវនាវឱ្យ GCC រួមសហការគ្នា នវានុវត្ន៍ត​ដើម្បីអនាគតប្រកបដោយចីរភាព

(VOVWORLD) - បណ្តាប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានសម្តែងនូវបំណងចង់រួមសហការជាមួយក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រពែក្ស (GCC) នវានុវត្តន៍ដើម្បីអនាគតប្រកបដោយចីរភាព។
អាស៊ានអំពាវនាវឱ្យ GCC រួមសហការគ្នា នវានុវត្ន៍ត​ដើម្បីអនាគតប្រកបដោយចីរភាព - ảnh 1នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin ។ រូបថត៖ TTXVN

ថ្លែងមតិនៅសន្និសីទកំពូលអាស៊ាន - GCC លើកទី១ ដែលបានប្រព្រឹត្តទៅនៅរាជធានី Riyadh (អារ៉ាប់ប៊ីសាអូឌីត) កាលពីថ្ងៃទី២០ ខែតុលា នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានអះអាងជាថ្មីម្តងទៀតនូវការប្តេជ្ញារបស់ប្រទេសនេះ ក្នុងការជំរុញទំនាក់ទំនងជាមួយសមាជិក GCC ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សកម្មភាពដើម្បីអាកាសធាតុ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ ថៃបានស្នើឲ្យពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ថៃ - GCC និងអាស៊ាន - GCC ។

ក្នុងពេលជាមួយគ្នានោះ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានអំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាននិង GCC ។ ប្រធានាធិបតីឥណ្ឌូនេស៊ីក៏បានអំពាវនាវឱ្យពង្រឹងទំនាក់ទំនងភាពជាដៃគូដែលមានផលប្រយោជន៍ដូចគ្នា រវាងបណ្តាប្រទេសជាសមាជិកអាស៊ាននិង GCC ដើម្បីគាំទ្រដល់សន្តិសុខស្បៀងអាហារនិងសន្តិសុខថាមពល។

រីឯខ្លួនវិញ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Anwar Ibrahim បានស្នើឱ្យមានកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CPA) រវាងអាស៊ាននិង GCC សំដៅធ្វើឱ្យអតិបរមាសក្តានុពលសេដ្ឋកិច្ចនៃតំបន់ទាំងពីរ។ នាយករដ្ឋមន្ត្រី Anwar  Ibrahim បានឲ្យដឹងថា បញ្ហាសាកល្បងដែលបណ្តាលមកពីបរិយាកាសភូមិសាស្ត្រនយោបាយនាបច្ចុប្បន្ន ទាមទារឲ្យបណ្ដាប្រទេសអាស៊ាន និងមជ្ឈឹមបូព៌ាត្រូវធ្វើបច្ចុប្បន្នភាពទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងតំបន់ទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ