អាស៊ាន+៦ ដំណើការកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអំពីកិច្ចព្រមព្រៀង RCEP

អាស៊ាន+៦ ដំណើការកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអំពីកិច្ចព្រមព្រៀង RCEP - ảnh 1
អាស៊ាន+៦ នឹងដំណើការកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៅប៊្រុយណេ ចាប់ពី ថ្ងៃទី ២០ ដល់ទី ២២ សីហា ខាងមុខ។ (Image: Vietnamplus)

(VOVworld) – ប្រធានអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិចំណុះក្រសួងពាណិជ្ជកម្ម
ឥណ្ឌូណេស៊ី លោក Iman Pambagyo បានឲ្យដឹងថា៖ ប្រទេសជាសមាជិកអាស៊ាននិងដៃគូរ
ចំនួន ៦ ក្នុងតំបន់ រួមមាន៖ ចិន ជប៉ុន កូរ៉េខាងត្បូ អ៊ូស្ត្រាលី នូរវ៉ែលហ្សេឡង់ និងឥណ្ឌា
(ឬហៅថា៖ អាស៊ាន+៦) នឹងដំណើការកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៅប៊្រុយណេ ចាប់ពី ថ្ងៃទី ២០
ដល់ទី ២២ សីហា ខាងមុខ។គោលដៅនៃកិច្ចប្រជុំនេះគឺសំដៅពិភាក្សា និងនាំចេញទិសដៅ
នយោបាយសំរាប់ដំណើរការចរចារអំពីកិច្ចព្រមព្រៀងដៃគូរ សេដ្ឋកិច្ចលើគ្រប់វិស័យក្នុង
តំបន់ (RCEP)។ តាមនោះ បណ្ដាបញ្ហាអាទិភាព នឹងត្រូវបានពិភាក្សានាបច្ចុប្បន្នគឺ៖ ទំនិញ សេវ៉ាកម្មនិងការវិនិយោគ។ ឆ្ពោះទៅ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP នាចុងឆ្នាំ
២០១៥ ភាគីនានានឹង​ខំប្រឹងប្រែងទទួលបានការព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច
ទំនើបលើគ្រប់ វិស័យ ដោយមានបរិយាកាសពាណិជ្ជកម្មនិងវិនិយោគងាយស្រួលសំរាប់
អង្គភាព អាជីវកម្មក្នុងតំបន់ រួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសកល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ