អ.ស.ប. កំណត់ពេលវេលារៀបចំការចរចារសន្តិភាពអំពីស៊ីរីនៅស្វីស

អ.ស.ប. កំណត់ពេលវេលារៀបចំការចរចារសន្តិភាពអំពីស៊ីរីនៅស្វីស - ảnh 1
អ.ស.ប. កំណត់ពេលវេលារៀបចំការចរចារសន្តិភាពអំពីស៊ីរីនៅស្វីស (VNA)


(VOVworld) – នាថ្ងៃទី ១៣ កុម្ភៈ បេសកជនពិសេស អ.ស.ប. ទទួលបន្ទុកបញ្ហា
 នៅស៊ីរី លោក Staffan de Mitsura បានផ្ញើសំបុត្រអញ្ជើញភាគីទាក់ទិននានាចូល
 រួមការចរចារសន្តិភាពស៊ីរីនៅទីក្រុង Geneva ស្វីស ដែលគ្រោងនឹងចាប់ផ្តើម
នាថ្ងៃទី ២៣ កុម្ភៈ ខាងមុខ។ គណៈកម្មាធិការរៀបចំការចរចារជាន់ខ្ពស់ (HNC)
 តំណាងនៃភាគីប្រឆាំងនៅស៊ីរីនឹងបញ្ជូនគណៈប្រតិភូមួយក្រុមចូលរួមការចរចារ
សន្តិភាពនេះក្នុងនោះមានតំណាងនៃកំលាំងដែលរុស្ស៊ីគាំទ្រផងដែរ។ ទាក់ទិន
ដល់ការចរចារសន្តិភាពនៅស៊ីរីក្រសួងការបរទេសកាហ្សាក់ស្ថានបានប្រកាស
ថា៖ មជ្ឈដ្ឋានមន្ត្រីរដ្ឋអំណាចស៊ីរីនិងកំលាំងប្រឆាំងនឹងទទួលបានសេចក្តី
អញ្ជើញក្នុងការចរចារសន្តិភាពនៅរដ្ឋធានី Astana ក្នុងរយៈពេលថ្ងៃទី ១៥
 និងទី​១៦ កុម្ភៈ ខាងមុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ