អ.ស.ប. គាំទ្រវៀតណាមក្នុងកិច្ចការពារនិងជំរុញសិទ្ធិមនុស្ស
|
វៀតណាមជាប់ឆ្នោតជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប. ដោយមានសម្លេងគាំទ្រខ្ពស់បំផុត។ (Image: Vietnam+) |
(VOVworld) – ក្នុងពិធីប្រកាសរបាយការណ៍ជាតិរបស់វៀតណាមតាមយន្តការស្វ័យតិ
តៀនជាប្រចាំ (UPR) លើកទី ២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប. ដែល បានប្រព្រឹត្ត
ទៅនៅទីក្រុងហាណូយ នាព្រឹកថ្ងៃទី ៣ ធ្នូ ប្រធាននាយកដ្ឋានបណ្ដាអង្គការអន្តរជាតិ
ចំណុះក្រសួងការបរទេសវៀតណាម លោក Hoang Chi Trung បានឲ្យដឹងថា៖ វៀតណាម
ជាប់ឆ្នោតជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប. ដោយមានសម្លេងគាំទ្រខ្ពស់
បំផុត។ នេះគឺជាការទទួលស្គាល់របស់សហគមន៍អន្តរជាតិចំពោះបណ្ដាសមិទ្ធិក្នុង
បុព្វហេតុផ្លាស់ប្តូរថ្មីលើគ្រប់វិស័យនិងលទ្ធផលសកម្មដែលវៀតណាមទទួលបាន
លើវិស័យសិទ្ធិមនុស្សនៅវៀតណាម។ អ្នក សម្របសម្រួលរបស់ អ.ស.ប. ប្រចាំនៅ
វៀតណាម លោកស្រី Pratibha Mehta បានអបអរសារទវៀតណាមក្នុងឱកាសជាប់
ឆ្នោតជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិ មនុស្ស អាណត្តិឆ្នាំ ២០១៤-២០១៦។ លោកស្រី
Pratibha Mehta បានចាត់ទុកថា៖ វៀតណាមទទួលបានការគាំទ្រដោយបណ្ដាកិច្ចសន្យា
ដោយការស្ម័គ្រចិត្ត ដូចជា៖ បន្តកំណែទម្រង់ប្រព័ន្ធយុត្តិធម៌និងច្បាប់កសាងនិតិរដ្ឋ
ជាដើម៕