អ.ស.ប. ចាប់ផ្តើមឡើងវិញសកម្មភាពផ្តល់ជំនួយមនុស្សធម៌នៅស៊ីរី
(VOVWORLD) - នាថ្ងៃទី ១៤ កុម្ភៈ ខុទ្ទកាល័យទទួលបន្ទុកបញ្ហាមនុស្សធម៌របស់ អ.ស.ប. បានឲ្យដឹងថា៖ ជើងទំនិញជួយឧបត្ថម្ភដំបូងគិតតាំងពីខែវិច្ឆិកាឆ្នាំ ២០១៧ ត្រូវបានបញ្ជូនទៅតំបន់ Ghouta ខាងកើតរបស់ស៊ីរី ដែលកំពុងត្រូវបាន ភាគីប្រឆាំងទន្ទ្រានកាន់កាប់។
អ.ស.ប. ចាប់ផ្តើមឡើងវិញសកម្មភាពផ្តល់ជំនួយមនុស្សធម៌នៅស៊ីរី |
(VOVworld) – នាថ្ងៃទី ១៤ កុម្ភៈ ខុទ្ទកាល័យទទួលបន្ទុកបញ្ហាមនុស្សធម៌របស់ អ.ស.ប. បានឲ្យដឹងថា៖ ជើងទំនិញជួយឧបត្ថម្ភដំបូងគិតតាំងពីខែវិច្ឆិកាឆ្នាំ ២០១៧ ត្រូវបានបញ្ជូនទៅតំបន់ Ghouta ខាងកើតរបស់ស៊ីរី ដែលកំពុងត្រូវបាន ភាគីប្រឆាំងទន្ទ្រានកាន់កាប់។ ក្រុមរថយន្តមនុស្សធម៌នេះត្រូវបាន អ.ស.ប. សហការជាមួយអង្គការអឌ្ឍច័ន្ទក្រហមស៊ីរីអនុវត្ត។ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. កំពុងពិចារណាគំរោងសេចក្តីសម្រេចចិត្តមួយដែលស៊ុយអែតនិងកូវ៉ែតបានដាក់ ជូនឡើង ក្នុងនោះ ស្នើឲ្យភាគីទាក់ទិននានាអនុវត្តបទឈប់បាញ់មួយក្នុងរយៈ ពេល ១ ខែ នៅស៊ីរីសំដៅបង្កលក្ខណៈសំរាប់សកម្មភាពជួយសង្គ្រោះមនុស្សធម៌ ជាបន្ទាន់៕