អ.ស.ប ថ្កោលទោសការវាយប្រហារតម្រង់ទៅលើកំលាំងរក្សាសន្តិភាពនៃអង្គការនេះប្រចាំនៅម៉ាលី

អ.ស.ប ថ្កោលទោសការវាយប្រហារតម្រង់ទៅលើកំលាំងរក្សាសន្តិភាពនៃអង្គការនេះប្រចាំនៅម៉ាលី - ảnh 1
អ.ស.ប. ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយ ប្រហារដោយគ្រប់បែកដាក់
ក្នុងរថយន្តនៅទីរួមស្រុក Kidal ភាគឦសានប្រទេស ម៉ាលី​ (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ១៥ ធ្នូ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon និងក្រុម
ប្រឹក្សាសន្តិសុខ អ.ស.ប. បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារដោយ
គ្រប់បែកដាក់ក្នុងរថយន្តនៅទីរួមស្រុក Kidal ភាគឦសានប្រទេស ម៉ាលី ដែលធ្វើឲ្យ
ទាហានរក្សាសន្តិសុខនៃ អ.ស.ប. ចំនួន ២ នាក់ ត្រូវស្លាប់និង សមាជិកនៃកំលាំង
ប្រដាប់អាវុធម៉ាលីមួយចំនួនទៀតរងរបួស។ បេសកម្ម ពិសេសចំរុះនៃ អ.ស.ប. ទទួលបន្ទុកស្ថិរភាពនៅម៉ាលីបានឲ្យដឹងថា៖ ការវាយ ប្រហារបានកើតមានឡើង
នាព្រឹកថ្ងៃទី​ ១៥ ធ្នូ ខណៈដែល បណ្ដាកំលាំង អ.ស.ប. និងម៉ាលីកំពុងការពារធនា
គារមួយនៅទីរួមស្រុក Kidal។ លោក Ban Ki-moon បានអះអាងថា៖ អ្នកឈរនៅ
ខាងក្រោយរឿងហេតុនេះទាំងអស់ត្រូវផ្តល់ទា​ទោស។ ទន្ទឹមនឹងនោះ លោក Ban
Ki-moon ក៏បានអះអាងជាថ្មីម្តងទៀតនូវកិច្ច សន្យារបស់  អ.ស.ប. អំពីការរក្សា
ភារកិច្ចជួយឧបត្ថម្ភប្រជាជននិងរដ្ឋាភិបាលម៉ាលីក្នុងការកសាងខឿនសន្តិភាព
ចីរភាពមួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ