អ.ស.ប. ទទួលស្គាល់ Venezuela គឺជាប្រទេសការពារសិទ្ធិមនុស្ស

អ.ស.ប. ទទួលស្គាល់ Venezuela គឺជាប្រទេសការពារសិទ្ធិមនុស្ស - ảnh 1
អ.ស.ប. ទទួលស្គាល់ Venezuela គឺជាប្រទេសការពារសិទ្ធិមនុស្ស (VNA)


(VOVworld) – នាថ្ងៃទី ៨ វិច្ឆិកា តំណាងអចិន្ត្រៃយ៍នៃ Venezuela ប្រចាំនៅក្រុម
ប្រឹក្សាសិទ្ធិមនុស្សនៃ អ.ស.ប. លោក Jorge Valero បានឲ្យដឹងថា៖ បណ្ដា ប្រទេស
ដែលចូលរួមក្នុងយន្តការអន្តរជាតិ បានទទួលស្គាល់ Venezuela គឺជា ប្រទេស
ការពារសិទ្ធិមនុស្ស។ ថ្លែងមតិជាមួយទីភ្នាក់ងារសារព័ត៌មានជាតិ Venezuela
លោក Jorge Valero បានអះអាងថា៖  ប្រទេសជាសមាជិ​ក អ.ស.ប. នានាបាន
វាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់រដ្ឋាភិបាល Venezuela ក្នុងការជំរុញ
តស៊ូដម្បីសមភាពម្ចាស់ការនិងប្រជាធិបតេយ្យនៃបណ្ដាជនជាតិស្ថិត ក្នុងការ
គាំពារនិងគោរពធម្មនុញ្ញ អ.ស.ប.។ ឯកអគ្គរដ្ឋទូត Venezuela ប្រចាំនៅ
អ.ស.ប. បានឲ្យដឹងថា៖ ដោយមិនអើពើតំលៃប្រេងឆៅធ្លាក់​ចុះយ៉ាងខ្លាំង
ក៏ដូចជា អស្ថិរភាពសេដ្ឋកិច្ចនាបច្ចុប្បន្ន រដ្ឋាភិបាលប្រទេសនេះនៅប្តេជ្ញា
ក្នុងការតស៊ូការ ពារសិទ្ធិមនុស្សសំរាប់ប្រជាពលរដ្ឋ Venezuela ម្នាក់ៗ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ