អ.ស.ប. នឹងប្រកាសសេចក្តីសម្រេចចិត្តស្តីអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរបស់អ៊ីរ៉ង់យ៉ាងឆាប់រហ័ស



អ.ស.ប. នឹងប្រកាសសេចក្តីសម្រេចចិត្តស្តីអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរបស់អ៊ីរ៉ង់យ៉ាងឆាប់រហ័ស - ảnh 1
អ.ស.ប. នឹងប្រកាសសេចក្តីសម្រេចចិត្តស្តីអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរបស់អ៊ីរ៉ង់យ៉ាងឆាប់រហ័ស (Image: VNA)

(VOVworld) – មន្ត្រីអាមេរិកមួយរូបបានប្រកាសថា៖ ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. នឹងចេញសេចក្តីសម្រេចចិត្តមួយស្តីពីដំណើការអនុវត្តកិច្ចព្រមព្រៀង នុយក្លេអ៊ែរ
របស់អ៊ីរ៉ងជាមួយក្រុម P5+1 ដែលទើបនឹងទទួលបាន។ សេចក្តីសម្រេចចិត្តនេះ
អាចត្រូវបានផ្តើមឡើងនាសប្តាហ៍ខាងមុខ។ មន្ត្រីសុំមិនបញ្ចេញ ឈ្មោះរូបនេះ
បានឲ្យដឹងថា៖ សេចក្តីសម្រេចចិត្តនេះត្រូវបានអាមេរិករៀបចំនិងទទួលបានការ
គាំទ្ររបស់ប្រទេសជាសមាជិកដែលមានសិទ្ធិវេតូនៅ អ.ស.ប. ហើយចូលរួមការ
ចរចារជាមួយអ៊ីរ៉ង់។ ឯកសារនេះនឹងអនុញ្ញត្តិឲ្យដាក់ទណ្ឌកម្ម សេដ្ឋកិច្ច ប្រសិន
បើ Tehran មិនអនុវត្តបណ្ដាកិច្ចសន្យាក្នុងកិច្ចព្រមព្រៀងនេះ ប៉ុន្តែ មានលទ្ធភាព
ភាគច្រើនមិនផ្តោតទៅលើវិធានការយោធានៅឡើយទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ