អ.ស.ប. បង្កើតមូលនិធិគ្រប់គ្រងពហុដៃគូបង្កាប្រឆាំងនឹងវីរុស Zika
![អ.ស.ប. បង្កើតមូលនិធិគ្រប់គ្រងពហុដៃគូបង្កាប្រឆាំងនឹងវីរុស Zika - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_05_07/online ngay 5-3 (tin 1).png) |
អ.ស.ប. បង្កើតមូលនិធិគ្រប់គ្រងពហុដៃគូបង្កាប្រឆាំងនឹងវីរុស Zika (Image: VNA) |
(VOVworld) – នាថ្ងៃទី ៦ ឧសភា អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon
បានប្រកាសបង្កើតមូលនិធិគ្រប់គ្រងពហុដៃគូបង្ការប្រឆាំងនឹងវីរុស Zika (MPTF)
សំដៅផ្តល់ប្រភពហិរញ្ញវត្ថុក្នុងការបង្កាប្រឆាំងវីរុសគ្រោះថ្នាក់នេះ។ មូលនិធិ MPTF
នឹងផ្តល់នូវគ្រឹះស្ថានសមស្របនិងទាន់ពេលវេលាសំដៅជួយឧបត្ថម្ភជា អតិបរិមា
សំរាប់សកម្មភាពបង្កប្រឆាំងនឹងវីរុស Zika ដែល អ.ស.ប. សហការជាមួយបណ្ដា
ដៃគូ។ MPTF នឹងជួយឧបត្ថម្ភផ្ទាល់សំរាប់វិធានការដែលស្ថិតក្នុងក្របខ័ណ្ឌទប់
ទល់យុទ្ធសាស្ត្រ Zika ដែលអង្គការសុខភាពពិភពលោក (WHO) ទើបនឹងនាំចេញ
នាពេលថ្មីៗនេះ។ គណៈកម្មាធិការពិគ្រោះយោបល់នឹងទទួលខុសត្រូវការងារបែង
ចែកប្រភពទុនសំរាប់សកម្មភាពនៃមូលនិធិនេះ៕