អ.ស.ប. លើកកំពស់តួនាទីរបស់យុវជនក្នុងការកសាងសន្តិភាពទប់ស្កាត់និងដោះស្រាយជំលោះ

អ.ស.ប. លើកកំពស់តួនាទីរបស់យុវជនក្នុងការកសាងសន្តិភាពទប់ស្កាត់និងដោះស្រាយជំលោះ - ảnh 1
អ.ស.ប. លើកកំពស់តួនាទីរបស់យុវជនក្នុងការកសាងសន្តិភាពទប់ស្កាត់និងដោះស្រាយជំលោះ (Image: VNA)


(VOVworld) - ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. ទើបនឹងអនុម័តសេចក្តីសម្រេចចិត្ត
អំពាវនាវឲ្យយុវជននិងនារីបង្កើនការចូលរួមក្នុងការទប់ស្កាត់និងដោះស្រាយ
ជំលោះ។ សេចក្តីសម្រេចចិត្តនេះមានអត្ថន័យប្រវត្តិសាស្ត្រក្នុងកាលៈទេសៈ
យុវជន ជាច្រើនកាន់តែមានអំពើហឹង្សាជ្រុលនិយមនិងជួយលិទ្ធិភេរវកម្ម។
សេចក្តី សម្រេចកំណត់ថាៈ អង្គការរបស់យុវជននិងដឹកនាំដោយយុវជនគឺជា
ដៃគូសំខាន់ ក្នុងការខំប្រឹងប្រែងរបស់ពិភពលោកសំដៅប្រឆាំងលិទ្ធិជ្រុល
និយមនិងអំពើរហឹង្សានិងកសាងខឿនសន្តិភាពយូរអង្វែង។ ដោយហេតុនេះ
សេចក្តីសម្រេចចិត្តក៏បង្កលក្ខណៈដើម្បីយុវជនដើរតួនាទីជួរមុខក្នុងសកម្មភាព
កសាងសន្តិភាពនិងធ្វើ អន្តរាគមន៍ដើម្បីទប់ស្កាត់ជំលោះ ឆ្ពោះទៅកសាង
សហគមន៍សន្តិភាព ពង្រឹង ការគ្រប់គ្រងប្រជាធិបតេយ្យនិងតំណាងឲ្យជន
ជាតិទាំងអស់។ តាមរយៈ ការអនុម័តលើសេចក្តីសម្រេចចិត្តនេះ ក្រុមប្រឹក្សារ
សន្តិសុខ អ.ស.ប. បានដាស់ តឿនប្រទេសជាសមាជិកទាំងឡាយបង្កើន
ការជួយឧបត្ថម្ភខាងនយោបាយហិរញ្ញ វត្ថុនិងបច្ចេកទេសដើម្បីឆ្លើយតប
នឹងតម្រូវការក៏ដូចជាលក្ខណៈដើម្បីយុវជនចូល រួមសកម្មភាពកសាង
សន្តិភាព៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ