អ.ស.ប. អំពាវនាវអនុម័តលើសន្ធិសញ្ញាពិភពលោកស្តីពីជនអន្តោប្រវេសន៍


អ.ស.ប. អំពាវនាវអនុម័តលើសន្ធិសញ្ញាពិភពលោកស្តីពីជនអន្តោប្រវេសន៍ - ảnh 1
អ.ស.ប. អំពាវនាវអនុម័តលើសន្ធិសញ្ញាពិភពលោកស្តីពីជនអន្តោប្រវេសន៍ (Image: VNA)

(VOVworld) – ក្នុងរបាយការណ៍មួយនៅមហាសន្និបាត អ.ស.ប. នាពេលថ្មីៗនេះ
អគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon បានសង្កត់ធ្ងន់ថា៖ ប្រទេសជា
សមាជិក អ.ស.ប. នានាគប្បីដោះស្រាយមូលហេតុស្នូលដែលនាំទៅដល់ស្ថានភាព
ភៀសខ្លួនធំនាបច្ចុប្បន្នការពារជនភៀសខ្លួនដែលកំពុងជាប់គាំងនៅតំបន់ខ្សែ
 ព្រំដែន រាំងស្កាត់ស្ថានភាពប្រកាន់ជាតិសាសន៍ចំពោះជនភៀសខ្លួន ព្រមទាំង
បង្កលក្ខណៈងាយស្រួលដើម្បីគេអាចសម្របខ្លួនជាមួយសហគមន៍ថ្មី។ លោកក៏
បានអំពាវនាវឲ្យប្រទេសនិមួយៗពិនិត្យមើលកសាងក្របខ័ណ្ឌសហប្រតិបត្តិការ
អន្តរជាតិមួយដើម្បីដោះស្រាយបញ្ហាជនភៀសខ្លួនក្រោមរូបសណ្ឋានកិច្ចព្រម
ព្រៀងសកលសំដៅធានាសុវត្ថិភាពនិងសណ្តាប់ធ្នាប់ដំណើរការអន្តោប្រវេសន៍។
ទន្ទឹមនឹងនោះ កិច្ចព្រមព្រៀងពោលខាងលើនឹងត្រូវបានអនុម័តនៅសន្និសីទ
អន្តររដ្ឋាភិបាលស្តីពីបញ្ហាអន្តោប្រវេសន៍ដែលគ្រោងនឹងរៀបចំឡើងនាឆ្នាំ ២០១៨
 ខាងមុខ។ សន្និសីទជាន់ខ្ពស់មហាសន្និបាត អ.ស.ប. ស្តីពីបញ្ហាជនអន្តោប្រវេស
 ន៍និងជនភៀសខ្លួនដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៩ កញ្ញា ឆ្នាំ ២០១៦ នឹងជា
 ឱកាសពិសេសដើម្បីបណ្ដាថ្នាក់ដឹកនាំលើពិភពលោកពង្រឹងនិងអនុវត្ត​ក្របខ័ណ្ឌ
ដែលបានដាកចេញ ក៏ដូចជា ឯកភាពដំណោះស្រាយថ្មី ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ